Connect with us

ព័ត៌មានអន្ដរជាតិ

ភ្ញៀវ២,០០០នាក់ត្រូវធ្វើចត្តាឡីស័កបន្ទាប់ពីអ្នកដំណើរម្នាក់តេស្តវិជ្ជមានជំងឺកូវីដ១៩ក្នុងនាវាទេសចរណ៍ សិង្ហបុរី

បានផុស

នៅ

អ្នកដំណើរម្នាក់នៅលើនាវាទេសចរណ៍របស់ក្រុមហ៊ុន Royal Caribbean មកពីប្រទេសសិង្ហបុរីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ដែលជាហេតុបង្ខំឲ្យភ្ញៀវប្រហែល២,០០០នាក់ត្រូវធ្វើចត្តាឡីស័កនៅក្នុងកាប៊ីនរបស់ពួកគេហើយនាវា Quantum of the Seas បានវិលត្រឡប់មកគោកវិញនៅថ្ងៃពុធនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសសិង្ហបុរីកំពុងសាកល្បងការធ្វើដំណើរតាមនាវាដែលបើកសម្រាប់តែប្រជាជនរបស់ខ្លួនប៉ុណ្ណោះពោលគឺធ្វើដំណើរតែក្នុងប្រទេសប៉ុណ្ណោះ។

កាពីទែននាវា Quantum of the Seas បានប្រាប់អ្នកដំណើរថា “ភ្ញៀវម្នាក់មិនស្រួលខ្លួនហើយត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩”។

លោកនិយាយថា “យើងសូមសំណូមពរដល់ភ្ញៀវទាំងអស់ដែលមានជំងឺដូចជាទឹកនោមផ្អែមនិងជំងឺបេះដូងជាដើមត្រូវទាក់ទងទៅសេវាកម្មភ្ញៀវ”។ លោកបានបន្ថែមថា នាវាបានវិលត្រឡប់ទៅគោកវិញពោលគឺមួយថ្ងៃមុនពេលបញ្ចប់ដំណើរទេសចរណ៍រយៈពេលបួនថ្ងៃតាមការគ្រោងទុករបស់ខ្លួន។

ដំណើរកម្សាន្តរបស់ក្រុមហ៊ុន Royal Caribbean ចេញពីប្រទេសសិង្ហបុរីបានចាប់ផ្តើមកាលពីសប្តាហ៍មុនពោលគឺជាលើកដំបូងរបស់ក្រុមហ៊ុននេះចាប់តាំងពីខ្លួនបានបញ្ឈប់ប្រតិបត្តិការជាសកលនៅក្នុងខែមីនាដោយសារតែជំងឺរាតត្បាតកូវីដ១៩។

ការជិះទូកកម្សាន្តគឺជាផ្នែកមួយនៃផែនការរបស់ប្រទេសសិង្ហបុរីក្នុងការធ្វើឲ្យឧស្សាហកម្មទេសចរណ៍របស់ខ្លួនមានភាពរឹងមាំឡើងវិញបន្ទាប់ពីរងគ្រោះដោយសារវីរុសកូរ៉ូណាដែលបានឆ្លងដល់មនុស្សជាង៦៧.៧២លាននាក់និងបានសម្លាប់មនុស្ស១,៥៤៨,៥៧៥នាក់នៅទូទាំងពិភពលោក។

ប្រទេសសិង្ហបុរីទើបតែមានករណីឆ្លងជាង៥៨,០០០ករណីនិងអ្នកស្លាប់ចំនួន២៩នាក់ប៉ុណ្ណោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម