Connect with us

ព័ត៌មានអន្ដរជាតិ

ហូជីមិញ ត្រៀមឲ្យទូរស័ព្ទស្មាតហ្វូនដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ (មានវីដេអូ)

បានផុស

នៅ

នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងនៃទីក្រុងហូជីមិញបានស្នើឲ្យផ្ដល់ស្មាតហ្វូនដល់អ្នកស្រុកក្រីក្រដែលមិនអាចមានលទ្ធភាពទិញ ហើយនឹងធ្វើការ​សហការ​ជាមួយ​នាយកដ្ឋាន​សង្គមកិច្ច ដើម្បី​ពិនិត្យ​មើល​គ្រួសារ​ក្រីក្រ​ទាំងអស់ និង​ធ្វើ​បញ្ជី​អ្នក​ដែល​ត្រូវការ​ទូរស័ព្ទទំនើប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lam Dinh Thang ប្រធាននាយកដ្ឋានបាននិយាយនៅក្នុងសំណើមួយផ្ញើទៅកាន់រដ្ឋបាលក្រុងថា ប្រជាពលរដ្ឋទាំងអស់ត្រូវតែជាផ្នែកនៃការផ្លាស់ប្តូរទៅជាដំណើរប្រព័ន្ធឌីជីថល ។ រហូត​មក​ដល់​ពេល​នេះមានការ​យក​ចិត្ត​ទុក​ដាក់​តិច​តួចប៉ុណ្ណោះ​ចំពោះ​ជន​ក្រីក្រ ដែល​មិន​មាន​លទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាតវៃ ។

បើយោងតាមទិន្នន័យរបស់នាយកដ្ឋានការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា ហូជីមិញដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសវៀតណាមដែលមានប្រជាជនចំនួន ៩ លាននាក់ មានប្រជាជនក្រីក្រជាង ១៤៤,០០០ នាក់ ។

លោក Thang បាននិយាយថា នេះគឺជាក្រុមដែលត្រូវការការយកចិត្តទុកដាក់ច្រើន ហើយនាយកដ្ឋានរបស់គាត់យល់ឃើញថា វាចាំបាច់ក្នុងការត្រួតពិនិត្យ និងគាំទ្រដល់អ្នកគ្រប់គ្នាដែលមិនទាន់មានស្មាតហ្វូនប្រើប្រាស់ ម្យ៉ាងធានាថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានទុកចោល ។

នាយកដ្ឋានបានស្នើឡើងថា មូលនិធិសម្រាប់គម្រោងនេះអាចមកពីថវិការបស់ទីក្រុង ឬការវិនិយោគឯកជន ហើយអ្នកទទួលអាចបង់ថ្លៃតិចបំផុតសម្រាប់ទូរស័ព្ទ ហើយប្រសិនបើទីក្រុងអនុម័តផែនការនេះ នាយកដ្ឋាននឹងសម្រេចថាតើស្មាតហ្វូនប្រភេទណាដែលនឹងត្រូវបានផ្តល់ឲ្យ និងប៉ាន់ស្មានថាតើគម្រោងនេះនឹងមានតម្លៃប៉ុន្មាន ។

របាយការណ៍ពីគេហទំព័រទីផ្សារទូរស័ព្ទចល័តសកលប្រចាំឆ្នាំ Newzoo ដែលជាប្រភពគួរឲ្យទុកចិត្តសម្រាប់ការស្រាវជ្រាវទីផ្សារដែលមានមូលដ្ឋាននៅប្រទេសហូឡង់បាននិយាយថា ប្រទេសវៀតណាមដែលមានប្រជាជនចំនួន ៩៦ លាននាក់ ជាប់ចំណាត់ថ្នាក់ទី ១០ នៅលើពិភពលោកទាក់ទងនឹងអ្នកប្រើប្រាស់ស្មាតហ្វូននៅក្នុង ២០២០ ដែលមានអ្នកប្រើប្រាស់ជាង ៦១ លាននាក់ ។

ចំណែកយោងតាមការស្ទង់មតិរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោកដោយគេហទំព័រទិន្នន័យរបស់អាល្លឺម៉ង់ Statista បានឲ្យដឹងថា ស្មាតហ្វូនប្រហែល ៦១.៣ លានគ្រឿងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express

ចុចអាន ៖ ចិន បើកព្រំដែនខ្លះវិញជាមួយ វៀតណាម ដើម្បីសម្រួលការកកស្ទះទំនិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៣ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម