ទោះបីកូវីដមិនអាចចម្លងតាមរយៈទឹកកាមមែន ប៉ុន្តែអ្នកជំនាញព្រមានកុំធ្វេសប្រហែស – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ទោះបីកូវីដមិនអាចចម្លងតាមរយៈទឹកកាមមែន ប៉ុន្តែអ្នកជំនាញព្រមានកុំធ្វេសប្រហែស

Published

on

អ្នកឯកទេសខាងបង្កកំណើតនៅអង់គ្លេសព្រមានថា ទោះជាមិនមានការចម្លងមេរោគកូវីដ-១៩ តាមរយៈទឹកកាមក៏ពិត ប៉ុន្តែមិនត្រូវធ្វេសប្រហែសលើករណីនេះឡើយ។

សាស្រ្តាចារ្យ Allan Pacey ដែលជាអ្នកជំនាញខាងភេទបុរស នៃសាកលវិទ្យាល័យ Sheffield នៅអង់គ្លេស មានប្រសាសន៍ថា មកទល់ពេលនេះមានភ័ស្តុតាងមិនច្រើនឡើយអំពីវីរុស COVID-19 ដែលថាអាចឆ្លងតាមរយៈអង្គធាតុរាវ តែទោះជាយ៉ាងនេះក្ដី មិនត្រូវបដិសេធទាំងស្រុងទេ។ ការវិភាគមួយចំនួនបង្ហាញថា Covid-19 អាចនឹងមានវត្តមាននៅក្នុងពងស្វាស ដែលធ្វើឱ្យការបញ្ជូនតាមរយៈទឹកកាមអាចទៅរួច។

លោកសាស្ត្រាចារ្យអះអាងបន្តថា លោកបានពិនិត្យឡើងវិញនូវឯកសារវិទ្យាសាស្ត្រល្អៗ ចំនួន ១៤ ស្តីពីវីរុស Covid-19 និងការបង្កកំណើតរបស់បុរស។ ក្នុងនោះមានតែឯកសារចំនួន ៤ ប៉ុណ្ណោះពាក់ព័ន្ធនឹងបុរសដែលគេសិក្សាទៅលើមនុស្សប្រុសប្រមាណជិត៣០០ នាក់​ ។

សម្រង់សម្ដីសាស្ត្រាចារ្យ Pacey ពី ​Dailymail បានឲ្យដឹងថា “បច្ចុប្បន្នមានភ័ស្តុតាងតិចតួចប៉ុណ្ណោះដែលថា កូវីដ-១៩ ​អាចឆ្លងតាមទឹកកាម។ ប៉ុន្តែខ្ញុំមិនគិតថាវាពិតទាំងអស់ទេ ឬត្រូវបដិសេធទាំងស្រុងនោះដែរ ដូច្នេះយើងនៅតែត្រូវសិក្សាបន្តទៀត” ។

ជាទូទៅ ​Covid-19 ប្រើភាគល្អិតរបស់វាដើម្បីចម្លងភ្ជាប់ទៅនឹងប្រូតេអ៊ីន ACE2 ក្នុងខ្លួននិងបំផ្លាញកោសិកាមនុស្ស។ រីឯអ្នកទទួលរងនូវមេរោគទាំងនោះត្រូវបានរកឃើញនៅក្នុងបំពង់ផ្លូវដង្ហើម និងខ្លះទៀតនៅក្នុងបេះដូង សរសៃឈាម តម្រងនោម ថ្លើម ក៏ដូចជានៅក្នុងពងស្វាសផងដែរ។​

ដោយឡែក វេជ្ជបណ្ឌិត Richard Viney ជាអ្នកពិគ្រោះយោបល់ខាងវះកាត់តម្រងនោម នៅទីក្រុង Birmingham បានប្រាប់ MailOnline កាលពីខែមេសាយ៉ាងដូច្នេះ “ពងស្វាសត្រូវបានគេដឹងថាជាឧបករណ៍ទទួល ACE2 ដែលវីរុសប្រើដើម្បីចូលទៅកោសិកា។ តាមអំណះអំណាងមានន័យថា ​ពងស្វាសអាចជាគោលដៅសម្រាប់ Covid-19 បានដែរ”។

ចំណែកការស្រាវជ្រាវតូចៗផ្សេងទៀតបានបង្ហាញថា ចំនួនមេជីវិតរបស់បុរសដែលឆ្លងមេរោគ Covid-19 បានធ្លាក់ចុះជាបណ្តោះអាសន្ន ក្រោយពីពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺនេះ។

យោងតាមការលើកឡើងប៉ុន្មាននេះហើយ ដែលក្រុមអ្នកជំនាញព្រមានពីគ្រោះថ្នាក់នៃការចម្លងវីរុសកូវីដ-១៩ តាមទឹកកាម បើទោះពុំទាន់មានការសិក្សាច្រើនអំពីករណីនេះក្ដី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Dailymail

ចុចអាន៖ កាណាដា ក្លាយជាប្រទេសទី២ដែលយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech

ចុចអាន៖ វេជ្ជបណ្ឌិតជំនាញថា រោគសញ្ញាកូវីដ-១៩ អាចមានរយៈពេល ៦ សប្តាហ៍

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 min ago

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

ព័ត៌មានជាតិ42 mins ago

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

ព័ត៌មានជាតិ58 mins ago

​ក្រសួង​អប់រំ ស្នើ​សុំ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លិប​ហាត់​ប្រាណ​ កីឡា​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ

ព័ត៌មានជាតិ58 mins ago

នគរបាលខេត្តសៀមរាប ឃាត់ខ្លួននិពន្ធនាយក កាសែត Angkor Today ពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយព័ត៌មានមិន​ពិត​

ព័ត៌មានជាតិ1 hour ago

ជនជាតិ​បរទេស​ទាំងអស់ ​កំពុងស្នាក់នៅ​កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ដោយ​មិន​គិតថ្លៃ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services