ព័ត៌មានអន្ដរជាតិ
ចូ បៃដិន៖ ពេលដែលអាមេរិក និងរុស្ស៊ីបាញ់គ្នា នោះគឺសង្គ្រាមលោក (មានវីដេអូ)
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១០ខែកុម្ភៈថា នោះគឺជាសង្គ្រាមលោក នៅពេលដែលអាមេរិកនិងរុស្ស៊ី ចាប់ផ្តើមបាញ់ប្រហារដាក់គ្នា។
លោកនិយាយថា “យើងកំពុងស្ថិតនៅក្នុងពិភពលោកខុសប្លែកពីអ្វី ដែលយើងមិនធ្លាប់ជួប”។

ការអះអាងរបស់លោក បៃដិន បានកើតឡើង ចំពេលក្រសួងការបរទេសអាមេរិក ស្នើឲ្យជនជាតិអាមេរិកក្នុងប្រទេសអ៊ុយក្រែន ត្រូវចាកចេញជាបន្ទាន់ ដោយក្រសួងបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរកម្រិត៤។
សេចក្តីណែនាំនោះបានព្រមានដល់ប្រជាជនអាមេរិក កុំឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន និងព្រមានអ្នកនៅអ៊ុយក្រែនឲ្យចាកចេញ ដោយសារតែការគំរាមកំហែងនៃសកម្មភាពយោធារុស្ស៊ីកាន់តែខ្លាំងឡើង។

ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសអាមេរិកបានព្រមានថា រដ្ឋាភិបាលនឹងមិនអាចជម្លៀសប្រជាជនអាមេរិកបានទេ ប្រសិនបើរុស្ស៊ីវាយប្រហារ ហើយជំរុញឲ្យពលរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ រៀបចំផែនការបន្ទាន់ ដែលមិនពឹងផ្អែកលើជំនួយពីរដ្ឋាភិបាលអាមេរិក។
លោកប្រធានាធិបតី ចូ បៃដិន បានប្រាប់គេហទំព័រ NBC News កាលពីថ្ងៃព្រហស្បតិ៍ថា “ពលរដ្ឋអាមេរិកគួរតែចាកចេញឥឡូវនេះ។ វាមិនដូចជាយើងកំពុងដោះស្រាយជាមួយអង្គការភេរវករទេ។ យើងកំពុងដោះស្រាយជាមួយកងទ័ពដ៏ធំបំផុតមួយនៅលើពិភពលោក”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក ព្រមានពលរដ្ឋរបស់ខ្លួន ត្រូវចាកចេញពីអ៊ុយក្រែន ឲ្យបានឆាប់បំផុត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


