ព័ត៌មានអន្ដរជាតិ
សភាចិនបើកកិច្ចប្រជុំប្រចាំឆ្នាំថ្ងៃនេះជាឆ្នាំគន្លឹះសម្រាប់លោក ស៊ី ជីនពីង
គណៈប្រតិភូរាប់ពាន់នាក់នឹងជួបជុំគ្នាសម្រាប់កិច្ចប្រជុំសភាប្រចាំឆ្នាំរបស់ប្រទេសចិននាថ្ងៃសៅរ៍ ទី៥ ខែមីនានេះ ដែលមានរយៈពេលមួយសប្តាហ៍នៃសម័យប្រជុំដែលនឹងរៀបផែនការមេរបស់ថ្នាក់ដឹកនាំសម្រាប់ឆ្នាំខាងមុខ។
សមាជិកប្រហែលជា៣០០០នាក់នៃសភាប្រជាជនជាតិ (NPC) នឹងជួបជុំគ្នានៅមហាសាលនៃប្រជាជនក្នុងទីក្រុងប៉េកាំងដើម្បីស្តាប់មេដឹកនាំរបស់ប្រទេសអំពីសមិទ្ធផល និងអំណាចរបស់បក្សកុម្មុយនិស្ត។
វាក៏ជាសម័យប្រជុំពេញអង្គដ៏សំខាន់មួយសម្រាប់បក្សដើម្បីលើកឡើងលំអិតពីអាទិភាពរបស់ខ្លួន សេចក្តីរំពឹងសេដ្ឋកិច្ច និងគោលនយោបាយការបរទេសសម្រាប់រយៈពេលមួយឆ្នាំដែលលោកប្រធានាធិបតី ស៊ី ជីនពីង សង្ឃឹមពង្រឹងការកាន់អំណាចរបស់លោក។

ខណៈពេលកិច្ចប្រជុំសភាប្រជាជនជាតិអាទិភាពបង្ហាញច្បាប់កម្រិតខ្ពស់ដូចជាច្បាប់សន្តិសុខជាតិដ៏តឹងរឹងលើទីក្រុងហុងកុង និងការច្រានចោលគោលនយោបាយកូនមួយរបស់ប្រទេសនោះ គ្មានគោលនយោបាយណាលេចធ្លោត្រូវបានរំពឹងឆ្នាំនេះទេ។
ភាគច្រើននៃរបៀបវារៈរបស់ NPC មិនត្រូវបានដឹងរហូតដល់កំឡុង ឬសូម្បីតែបន្ទាប់ពីកិច្ចប្រជុំ ដោយសារមានវគ្គប្រជុំជាច្រើនដែលនឹងត្រូវធ្វើដោយបិទទ្វារ។ សម្រាប់៣ឆ្នាំជាប់គ្នាហើយដែលកិច្ចប្រជុំធ្វើឡើងដោយមានការរឹតត្បិតដោយសារយុទ្ធសាស្ត្រគ្មានជំងឺកូវីដ-១៩។
យុទ្ធសាស្ត្រទប់ស្កាត់កូវីដមើលឃើញថា ប្រទេសនេះបានបិទព្រំដែនយ៉ាងទូលំទូលាយសម្រាប់រយៈពេលជិត២ឆ្នាំជាប់គ្នា និងគ្រប់គ្រងការផ្ទុះដោយមានបំរាមបិទខ្ទប់ តាមដានតាមរយៈកម្មវិធីទូរសព្ទដៃ (Apps) ការរឹតត្បិតធ្វើដំណើរ និងការធ្វើតេស្តទ្រង់ទ្រាយធំជាដើម។
អ្នកបង្កើតគោលការណ៍ត្រូវបានគេរំពឹងថា នឹងពិភាក្សាពីយុទ្ធសាស្ត្រសម្រាប់ការជំរុញចំនួនកំណើតកូន បន្ទាប់ពីភ័យខ្លាចនៃវិបត្តិប្រជាសាស្ត្រនៅពេលអត្រាកំណើតបានធ្លាក់ចុះដល់កម្រិតទាបជាប់កំណត់ត្រាកាលពីឆ្នាំមុន។
លោកនាយករដ្ឋមន្ត្រី Li Keqiang ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសពីគោលដៅកំណើនសេដ្ឋកិច្ចរបស់ប្រទេសថ្ងៃសៅរ៍នេះដែលជាសុន្ទរកថាថ្នាក់ជាតិប្រចាំឆ្នាំរបស់លោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


