ព័ត៌មានអន្ដរជាតិ
មេអង្គការណាតូ ប្រកាសពង្រឹងយោធាដ៏ធំបន្ថែមទៀតសម្រាប់សម្ព័ន្ធភាព
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារ៍ថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននាំឲ្យកើតមាន«សន្តិសុខពិតប្រាកដថ្មីមួយ»នៅអ៉ឺរ៉ុប។
លោកបានអំពាវនាវឲ្យមានអាវុធកាន់តែច្រើន ការធ្វើសមយុទ្ធកាន់តែច្រើន និងបង្កើនការវិនិយោគដ៏ធំបន្ថែមទៀតដើម្បីពង្រឹងវត្តមានរបស់កតិកាសញ្ញាអឺរ៉ុប។
«ឥឡូវនេះមានកងកម្លាំងរាប់សែននាក់បានត្រៀមកម្រិតខ្ពស់ទូទាំងសម្ព័ន្ធភាព»។ លោក Stoltenberg បានប្រាប់សន្និសីទនៅទីក្រុងព្រុចសែលដោយសំអាងទៅលើកងទ័ពអាមេរិក១០ម៉ឺននាក់នៅមូលដ្ឋានតំបន់អឺរ៉ុប កម្លាំងទ័ព៤ម៉ឺននាក់ស្ថិតក្រោមការគ្រប់គ្រងរបស់ណាតូ និងប្រព័ន្ធការពារដែនអាកាស Patriot ដែលថ្មីៗនេះនៅផ្លូវទៅប្រទេសប៉ូឡូញពីអាមេរិក និងទៅស្លូវ៉ាគីពីអាល្លឺម៉ង់ និងហុល្លង់។

លោកបានបន្តថា ៖«ការកសាងកម្លាំងយោធានេះផ្ញើសារដែលមិនអាចយល់ច្រឡំបាន។ ការវាយប្រហារលើសម្ព័ន្ធមិត្តណាមួយនឹងត្រូវជួបជាមួយនឹងការឆ្លើយតបតាមការសម្រេចចិត្តពីសម្ព័ន្ធភាពទាំងមូល»។
លោក Stoltenberg និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអះអាងម្តងហើយម្តងទៀតថា ណាតូនឹងមិនជ្រៀតជ្រែកផ្ទាល់ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែនឡើយ និងរហូតដល់ពេលនេះបានទប់ទល់នឹងការអំពាវនាវឲ្យមានតំបន់គ្មានការហោះហើរលើអ៊ុយក្រែន ដែលចំណាត់ការនេះនឹងបង្កឲ្យមានជម្លោះបើកចំហររវាងរុស្ស៊ី និងសម្ព័ន្ធមិត្ត។
ទោះជាយ៉ាងណា បុគ្គលទាំងពីរទទួចថា ការវាយប្រហារណាមួយលើទឹកដីណាតូនឹងនាំឲ្យមានការឆ្លើយតបដោយយោធាយ៉ាងធំសម្បើមវិញ។
លោក Stoltenberg បានពន្យល់ថា សម្ព័ន្ធភាពក៏ស្ថិតនៅលើមូលដ្ឋាននៃសង្គ្រាមឆ្ពោះទៅមុខដែរ។ រៀបរាប់ពីសន្តិសុខប្រាកដប្រជាថ្មីនៅអឺរ៉ុប» លោកបានប្រកាសថា រដ្ឋសមាជិក៣០របស់អង្គការណាតូ«នឹងដាក់ផែនការជាក់ស្តែងដើម្បីពង្រឹងសន្តិសុខរបស់ពួកយើងសម្រាប់រយៈពេលវែង នៅគ្រប់ផ្នែកទាំងអស់»។
ប្រមុខណាតូបាននិយាយថា ការពង្រឹងនេះពាក់ព័ន្ធនឹងការឈរជើងយ៉ាងសំខាន់ចំពោះកម្លាំងទ័ពនៅអឺរ៉ុបខាងកើត ជាមួយនឹងឧបករណ៍ទំនើបដែលមានទាំងមីស៊ីល និងកាំភ្លើងធំ ព្រមទាំងមានការធ្វើសមយុទ្ធច្រើន និងកាន់តែធំថែមទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


