ព័ត៌មានអន្ដរជាតិ
មីស៊ីលដែល កូរ៉េខាងជើង បាញ់ចុងក្រោយបំផុត មិនបានដូចបំណងទេ
ការបាញ់បង្ហោះមីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើងត្រូវគេរាយការណ៍ថាបានបរាជ័យ ពោលជាការបាញ់សាកល្បងលើកទី ១០ ហើយ ចាប់តាំងពីដើមឆ្នាំ ២០២២ នេះមក ។

យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់នៅម៉ោងប្រហែល ៩ និង ៣០ នាទីព្រឹកនេះពីទីក្រុង Sunan ជាយក្រុងនៃទីក្រុងព្យុងយ៉ាង ប៉ុន្តែមិនយូរប៉ុន្មានក្រោយមកវាទំនងជាបរាជ័យ និងបានធ្លាក់ ។
ទន្ទឹមនោះ ក្រសួងការពារជាតិជប៉ុនបានរាយការណ៍ថា កាំជ្រួចមីស៊ីលនេះប្រហែលជាមីស៊ីលផ្លោង ខណៈការបាញ់បង្ហោះ ២ លើកមុនគឺជាកាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីប ICBM ។

បន្ទាប់ពីការបរាជ័យនេះ មេដឹកនាំគីម ជុងអ៊ុន បានត្រួតពិនិត្យទីតាំងបាញ់បង្ហោះផ្កាយរណបមួយនៅភាគពាយព្យរបស់ប្រទេស ហើយលោកបានណែនាំឲ្យមន្ត្រីធ្វើទំនើបកម្ម និងពង្រីកបរិក្ខាររបស់ខ្លួនផងដែរ ។
នោះហើយបានហេតុផលជំរុញឲ្យអន្តរជាតិមានការព្រួយបារម្ភថា កូរ៉េខាងជើងកំពុងត្រៀមខ្លួនដើម្បីបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


