Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយតួលេខពិត ទាហាន រុស្ស៊ី ស្លាប់នៅ អ៊ុយក្រែន ច្រើនជាងចំនួនផ្លូវការ ២០ ដង

បានផុស

នៅ

របាយការណ៍ថ្មីមួយបានបង្ហាញថា មានការលេចធ្លាយតួលេខនៃចំនួនទាហានរុស្ស៊ីដែលបានស្លាប់នៅអ៊ុយក្រែន គឺខ្ពស់ជាងតួលេខផ្លូវការដែលអះអាងនាពេលកន្លងមករបស់វិមានក្រឹមឡាំងរហូតដល់ ២០ ដងឯណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតរុស្ស៊ី Komsomolskaya Pravda បាននិយាយថា យោងតាមតួលេខរបស់ក្រសួងការពារជាតិរុស្ស៊ី ទាហានជិត ១០,០០០ នាក់របស់លោក ពូទីន ត្រូវគេរាយការណ៍ថាបានស្លាប់ ចាប់តាំងពីសង្គ្រាមជាមួយអ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ។

តួលេខលេចធ្លាយនេះបញ្ជាក់ថា ទាហានរុស្ស៊ី ៩,៨៦១ នាក់បានស្លាប់ ដែលនេះជាចំនួនធំជាងតួលេខដែលបានកត់ត្រាថ្មីៗបំផុត ពោលកន្លងមកអះអាងថាមានតែត្រឹមតែ ៤៩៨ នាក់ប៉ុណ្ណោះ ។

ទន្ទឹមនោះលោក Yaroslav Trofimov ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានកិច្ចការបរទេសរបស់កាសែត The Wall Street Journal បានបង្ហោះការរកឃើញនេះនៅលើបណ្ដាញ Twitter កាលពីថ្ងៃទី ២១ ខែមីនាថា “កាសែត Komsomolskaya Pravda ដែលជាកាសែតគាំទ្រវិមានក្រឹមឡាំងបានចុះផ្សាយដោយផ្អែកតាមតួលេខក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញថា ទាហានរុស្ស៊ី ៩.៨៦១ នាក់បានស្លាប់នៅអ៊ុយក្រែន និង ១៦,១៥៣ នាក់បានរងរបួស” ។

លោកបញ្ជាក់ថា ចំនួននេះគឺកើតឡើង នៅពេលទាហានរុស្ស៊ីដែលត្រូវបានចាប់ខ្លួននៅអ៊ុយក្រែនបានចេញការព្រមាន និងបានអះអាងថា ទាហានរបស់ពួកគេកំពុងត្រូវបានគេបោះចោលក្នុងផ្នូរដ៏ធំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Star

ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី នៅសល់គ្រាប់ បាញ់បានតែ ៣ថ្ងៃទៀតប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម