Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀង​​ធ្លាក់​​ខ្លាំង​​រំខាន​​ដល់​​ការ​រុក​​រក​​ជន​​រង​​គ្រោះ និង​​ប្រអប់​​ខ្មៅ​​ពី​​ការ​​ធ្លាក់​យន្តហោះ​​នៅ​​ចិន

បានផុស

នៅ

ភ្លៀង​ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​មីនា​នេះ​បាន​រំខាន​ដល់​ការ​រុក​រក​ជន​រង​គ្រោះ និង​ប្រអប់​ខ្មៅ​​ពី​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុម​ហ៊ុន China Eastern Airlines ​ដឹក​អ្នក​ដំណើរ​១៣២​នាក់​កាល​ពី​ថ្ងៃ​ចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទូរទស្សន៍​រដ្ឋ​ចិន​បាន​ផ្សាយ​ថា ទឹក​ភ្លៀង​​បាន​ធ្វើ​​​ឲ្យ​​ដី​ជ្រាយ​​រអិល​ធ្លាក់​លុប​លើ​កន្លែង​ដែល​យន្តហោះ​ធ្លាក់ និង​មាន​ហានិភ័យ​នៃ​ការ​បាក់​ដី​ថែម​ទៀត​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​សង្គ្រោះ។ អាកាស​ធាតុ​ត្រជាក់​ត្រូវ​បាន​ព្យាករ​ថា នឹង​អូស​បន្លាយ​រហូត​ដល់​ចុង​សប្តាហ៍​នេះ។

ជើង​ហោះ​ហើរ MU5735 កំពុង​ចេញ​ដំណើរ​ពី​ភាគ​ខាង​ត្បូង​ទី​ក្រុង Kunming ក្នុង​ខេត្ត​ Yunnan ឆ្ពោះ​ទៅ​ទី​ក្រុង​ Guangzhou ខេត្ត​ Guangdong ដែល​ជាប់​ព្រំ​ដែន​ហុងកុង នៅ​ពេល​យន្តហោះ Boeing 737-800 ​ដាំ​ក្បាល​បោះ​ពូយ​ចុះ​ក្រោម​យ៉ាង​ឆាប់​រហ័ស​ពោល​គឺ​កម្ពស់​រាប់​ពាន់​គីឡូម៉ែត្រ​ក្នុង​ពេល​​ត្រឹម​តែ​៣​នាទី​ប៉ុណ្ណោះ​ដល់​ដី​បណ្តាល​ឲ្យផ្ទុះ​ឆេះ។

មូល​ហេតុ​បណ្តាល​ឲ្យ​ធ្លាក់​ទៅ​លើ​ភ្នំក្នុង​តំបន់ Guangxi មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​ឡើយ ខណៈ​អាជ្ញាធរ​អាកាស​ចរណ៍​ព្រមាន​ថា ការ​ស៊ើប​អង្កេត​របស់​ពួក​គេ​អាច​ជួប​ការ​លំបាក​ខ្លាំង​ដោយសារ​តួ​យន្តហោះ​ខូច​ខាត​យ៉ាង​ខ្លាំង។

ប្រទេស​ចិន​បាន​អភិវឌ្ឍ​​ស្តង់ដារ​ហោះ​ហើរ​ដ៏​មាន​សុវត្ថិភាព​ខ្លាំង​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប៉ុន្តែ​​ការធ្លាក់​យន្តហោះ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​គឺ​ជាគ្រោះ​ថ្នាក់​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​ចុង​ក្រោយ។​

គ្រោះមហន្តរាយនេះបានជំរុញឱ្យនិយតករអាកាសចរណ៍ចាប់ផ្តើមការត្រួតពិនិត្យរយៈពេលពីរសប្តាហ៍នៃវិស័យដែលនឹងពាក់ព័ន្ធនឹងការត្រួតពិនិត្យនៅការិយាល័យគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងតំបន់ ក្រុមហ៊ុនអាកាសចរណ៍ និងវិទ្យាស្ថានបណ្តុះបណ្តាលជើងហោះហើរទាំងអស់ ដើម្បីធានាសុវត្ថិភាព “ដាច់ខាត” ។

សូម​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ​មិន​មាន​អ្នក​រស់​រាន​មានជីវិតណា​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ពី​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នេះ​ទេ ហើយ​​ក្រុម​ហ៊ុន​យន្តហោះ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​បញ្ជាក់​​ពី​ការ​ស្លាប់​របស់​​អ្នក​ដំណើរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម