ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតី កូរ៉េខាងត្បូង មួយរូបបង្ហាញមុខជាសាធារណៈ បន្ទាប់ពីជាប់ពន្ធនាគារ ៥ ឆ្នាំ
អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ បន្ទាប់ពីការដោះលែងពីពន្ធនាគារនៅចុងឆ្នាំ ២០២១ ក្រោយការលើកលែងទោសពីប្រធានាធិបតី ។

លោកស្រី Park ត្រូវបានគេឃើញ បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលលោកស្រីកំពុងត្រូវបានសម្រាកព្យាបាលសម្រាប់បញ្ហាសុខភាពដែលមានមុនមក ។
គួររំឭកថា លោកស្រី Park ត្រូវបានដកចេញពីតំណែងក្នុងឆ្នាំ ២០១៧ ។ ក្រោយមកលោកស្រីត្រូវបានចាប់ខ្លួន និងកាត់ទោសពីបទទទួលសំណូក រួមទាំងពីក្រុមហ៊ុន Samsung Group របស់ប្រទេសផងដែរ ហើយលោកស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២២ ឆ្នាំ ។

លោកស្រី Park ត្រូវបានដោះលែងក្រោមការលើកលែងទោសរបស់ប្រធានាធិបតីលោក Moon Jae-in កាលពីចុងឆ្នាំមុន បន្ទាប់ពីជាប់ឃុំប្រហែល ៤ ឆ្នាំ ៩ ខែ ។
ចំណែកប្រធានាធិបតីជាប់ឆ្នោតថ្មីគឺលោក Yoon Suk-yeol ក៏បានបង្ហាញចេតនាចង់ជួបលោកស្រី Park មុនពេលចូលកាន់តំណែងនៅខែឧសភាផងដែរ ខណៈលោក Yoon ជាអ្នកដឹកនាំការស៊ើបអង្កេតពិសេសលើការចោទប្រកាន់លើលោកស្រី Park ក្នុងឋានៈជាព្រះរាជអាជ្ញា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ខ្សែជីវិតដំបូង លោក Yoon Suk-yeol មុនក្លាយជាប្រធានាធិបតីជាប់ឆ្នោត របស់ កូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


