ព័ត៌មានអន្ដរជាតិ
ការផ្ទេរតំណែងប្រធានាធិបតី កូរ៉េខាងត្បូង កំពុងចម្រូងចម្រាស់
ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងប្រធានាធិបតីជាប់ឆ្នោតថ្មីគឺលោក Yoon Suk-yeol កំពុងជួបការលំបាកក្នុងការរៀបចំការផ្លាស់ប្តូរអំណាចក្នុងរយៈពេលប្រហែល ១ ខែកន្លះទៀត ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិយាយថា លោក Yoon កំពុងមានជម្លោះជាមួយរដ្ឋាភិបាលរបស់លោក Moon ជុំវិញបញ្ហាបុគ្គលិកទាក់ទងនឹងរដ្ឋបាល និងទីតាំងការិយាល័យប្រធានាធិបតីថ្មី ។
លោក Yoon ដែលបានឈ្នះការបោះឆ្នោតកាលពីដើមខែនេះកំពុងរៀបចំចាប់ផ្តើមការគ្រប់គ្រងរបស់លោកនៅថ្ងៃទី១០ ខែឧសភា ហើយការគ្រប់គ្រងនេះនឹងក្លាយជារដ្ឋាភិបាលអភិរក្សនិយមដំបូងរបស់កូរ៉េខាងត្បូងក្នុងរយៈពេល ៥ ឆ្នាំ ។

នៅសល់ពេលប្រហែល ៧ សប្តាហ៍ទៀតនៃអាណត្តិរបស់គាត់ លោក Moon បានតែងតាំងប្រធានថ្មីនៃធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ។
ទន្ទឹមនោះលោក Yoon បានរិះគន់ការសម្រេចចិត្តរបស់លោក Moon កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា វាមិនសមរម្យសម្រាប់ប្រធានាធិបតីក្នុងការតែងតាំងបុគ្គលិកយឺតក្នុងអាណត្តិរបស់គាត់ ។

ស្របពេលជាមួយគ្នានោះ រដ្ឋបាលលោក Moon មិនយល់ស្របនឹងផែនការរបស់លោក Yoon ក្នុងការផ្លាស់ប្តូរទីតាំងការិយាល័យប្រធានាធិបតី ដែលត្រូវបានគេស្គាល់ថាជា “សេតវិមាន ឬផ្ទះខៀវ” ទៅកាន់អគារក្រសួងការពារជាតិដែលមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ខណៈរដ្ឋបាលលោក Moon មានការសង្ស័យអំពីលទ្ធភាពនៃគម្រោងផ្លាស់ប្តូរទីតាំងនេះ ។
លោក Moon និងលោក Yoon បានគ្រោងជួបគ្នាកាលពីសប្តាហ៍មុន ប៉ុន្តែកិច្ចប្រជុំដែលបានគ្រោងទុកនោះត្រូវបានពន្យារពេលនៅនាទីចុងក្រោយ ហើយមិនមានកាលបរិច្ឆេទថ្មីត្រូវបានកំណត់នោះទេ ។
គួរបញ្ជាក់ថា ពិធីសម្ពោធឡើងកាន់តំណែងរបស់លោក Yoon គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រហែល ៥០ ថ្ងៃទៀត ។
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អតីតប្រធានាធិបតី កូរ៉េខាងត្បូង មួយរូបបង្ហាញមុខជាសាធារណៈ បន្ទាប់ពីជាប់ពន្ធនាគារ ៥ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


