Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​​ធ្លាក់​​ចុះ​​ខ្លះ​​ហើយ​​ចំ​​ពេល​​ការ​​ចរចា​​សន្តិភាព​រុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​២​%​​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ៍​នៅ​ពេល​ការ​ចរចា​សន្តិភាព​កំពុង​មាន​វឌ្ឍនភាព​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​ដើម្បី​បញ្ចប់​​ជម្លោះ​ដែល​មាន​រយៈ​ពេល​ច្រើន​សប្តាហ៍​មក​ហើយ។ ភាគី​ចរចា​រុស្ស៊ី​បាន​និយាយ​ថា ​ពួក​គេ​បាន​សន្យាកាត់​បន្ថយ​ប្រតិបត្តិការ​យោធា ប៉ុន្តែ​មិន​មែន​តំណាង​ឲ្យ​បទ​ឈប់​បាញ់​គ្នា​​នោះ​ទេ។

ប្រេង​ឆៅ Brent ​បាន​ធ្លាក់​ចុះ​២.២៥​ដុល្លារ​អាមេរិក​ ឬ​ស្មើ​២% ដែល​ក្នុង​មួយ​បារ៉ែល​តម្លៃ​១១០.២៣​ដុល្លារ​អាមេរិក ខណៈ​ប្រេងឆៅ​អាមេរិក West Texas Intermediate (WTI) បាន​ធ្លាក់​ចុះ​១.៧២​ដុល្លារ​អាមេរិកឬ​១.៦​%​ដែល​ក្នុង​មួយ​បារ៉ែល​តម្លៃ​១០៤.២៤​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ចន្ទ ក្រុម​ហ៊ុន​ប្រេង​យក្សទាំង​ពីរ​បាន​ធ្លាក់​ចុះ​៧% និង​បាន​ធ្លាក់​​៧%​ចុះ​ម្តង​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ មុន​ពេល​​​ធ្លាក់​ចុះ​ទាប​​ក្នុង​វគ្គ​ជួញ​ដូរ។​

អ្នក​ចរចា​អ៊ុយក្រែន និង​រុស្ស៊ី​បាន​ជួប​គ្នា​នៅ​ប្រទេស​តួកគី​សម្រាប់​កិច្ច​ពិភាក្សា​ផ្ទាល់​មុខ​គ្នា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​៣​សប្តាហ៍​កន្លង​ទៅ​នេះ។ អ្នក​ចរចា​រុស្ស៊ី​កំពូល​​បាន​និយាយ​ថា កិច្ច​ពិភាក្សា​មាន​លក្ខណៈ​ស្ថាបនា។

រុស្ស៊ី​បាន​សន្យា​កាត់​បន្ថយ​ប្រតិបត្តិការ​យោធារបស់​ខ្លួន​ជុំ​វិញ​ទី​ក្រុង​កៀវ និង​ភាគ​ខាង​ជើង​អ៊ុយក្រែន។ អ៊ុយក្រែន​បាន​ស្នើ​សុំ​ឋានៈ​អព្យាក្រឹត្យ ប៉ុន្តែ​ជា​មួយ​នឹង​ការ​ធានា​អន្តរជាតិ​ដែល​វា​អាច​​ជួយ​ការពារ​ពី​ការ​វាយ​ប្រហារ។

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​នៅ​ពេល​អ្នក​ចរចាឈាន​មុខ​គេ​របស់​ទី​ក្រុង​មូស្គូ​បាន​ប្រុង​ប្រយ័ត្ន​ថា ការ​សន្យា​របស់​រុស្ស៊ី​ដើម្បី​កាត់​បន្ថយ​ប្រតិបត្តិការ​យោធា​មិន​មែន​តំណាង​ឲ្យ​បទ​ឈប់​បាញ់​គ្នា​ទេ ហើយ​កិច្ច​ព្រមព្រៀង​ផ្លូវ​ការ​​​ជា​មួយ​ទី​ក្រុង​កៀវ​ត្រូវ​មាន​ពេល​វេលា​យូរ​ទៀត។

លោក Robert Yawger នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ថាមពល Mizuho​បាន​និយាយ​ថា ៖«ប្រហែល​ជា​មាន​ហេតុ​ផល​ចំពោះ​សុទិដ្ឋិនិយម​ជាង​ពេល​នេះ​កាល​ពី​ម្សិល​មិញ តែ​ខ្ញុំ​មិន​គិត​ថា ស្ថានភាព​ទាំង​មូល​ជា​មួយ​អ៊ុយក្រែន​​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​១៥​នាទី​ខាង​មុខ​ទេ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម