ព័ត៌មានអន្ដរជាតិ
មកស្គាល់កូនស្រីទាំង២នាក់ របស់លោក ពូទីន (មានវីដេអូ)
នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានពង្រីកទណ្ឌកម្មរបស់ខ្លួន ដោយដាក់បញ្ចូលទាំងកូនស្រីពីរនាក់របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ផងដែរ។

សេចក្តីថ្លែងការណ៍របស់សេតវិមានបានពណ៌នាពួកគេថាជា កូនពេញវ័យពីរនាក់របស់លោក ពូទីន ហើយថ្វីបើរបាយការណ៍នោះមិនបានដាក់ឈ្មោះពួកគេក៏ដោយ ប៉ុន្តែអ្នកទាំង២ត្រូវបានគេស្គាល់ថា គឺជា Maria Vorontsova និង Katerina Tikhonova ដែលជាកូនរបស់លោក ពូទីន ជាមួយអតីតភរិយា Lyudmila។
លោក ពូទីន តែងតែលាក់បាំងអំពីគ្រួសាររបស់គាត់ បើទោះបីជាគាត់បានទទួលស្គាល់ថា គាត់មានកូនស្រីហើយបាននិយាយថា គាត់មានមោទកភាពចំពោះពួកគេក៏ដោយ។

កូនស្រីច្បងឈ្មោះ Maria Vorontsova កើតនៅឆ្នាំ១៩៨៥។ នាងសិក្សាជីវវិទ្យានៅសាកលវិទ្យាល័យ St Petersburg និងផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Moscow State។
Vorontsova ឥឡូវនេះគឺជាសិស្សពូកែខាងប្រព័ន្ធក្រពេញអង់ដូគ្រីន។ នាងបានសហការ សរសេរសៀវភៅស្តីពីការលូតលាស់ចំពោះកុមារដែលក្រិន ហើយត្រូវបានចុះបញ្ជីជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវ ក្រពេញអង់ដូគ្រីនក្នុងទីក្រុងមូស្គូ។
នាងក៏ជាអ្នកជំនួញម្នាក់ផងដែរ។ BBC Russia បានកំណត់អត្តសញ្ញាណនាងថាជា សហម្ចាស់ក្រុមហ៊ុនដែលគ្រោងនឹងសាងសង់មជ្ឈមណ្ឌលវេជ្ជសាស្ត្រដ៏ធំមួយ។

Vorontsova បានរៀបការជាមួយអ្នកជំនួញជនជាតិហូឡង់ឈ្មោះ Jorrit Joost Faassen ដែលធ្លាប់ធ្វើការនៅក្រុមហ៊ុនថាមពលរដ្ឋរុស្ស៊ី Gazprom ថ្វីបើពួកគេ បែកគ្នាហើយក៏ដោយ។
បើប្រៀបធៀបជាប្អូនស្រី នាង Katerina Tikhonova ដែលកើតក្នុងឆ្នាំ ១៩៨៦ គឺមានភាពលេចធ្លោជាង ចំពោះសាធារណជន ដោយសារតែទេពកោសល្យរបស់នាងជាអ្នករាំ Rock n’roll។ នាងនិងដៃគូ បានជាប់ចំណាត់ថ្នាក់លេខ៥ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយក្នុងឆ្នាំ២០១៣។
នៅឆ្នាំដដែលនោះ នាងបានរៀបការជាមួយលោក Kirill Shamalov ដែលជាកូនប្រុសរបស់មិត្តដ៏យូរលង់របស់លោកប្រធានាធិបតីពូទីន។

បច្ចុប្បន្ន Tikhonova កំពុងសិក្សានិងធ្វើអាជីវកម្ម។ នាងបានបង្ហាញខ្លួនយ៉ាងខ្លីនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៨ ដើម្បីនិយាយអំពីបច្ចេកវិទ្យាសរសៃប្រសាទ និងនៅក្នុងវេទិកាធុរកិច្ចឆ្នាំ ២០២១។
កូនស្រីទាំងពីរ ត្រូវបានគេនិយាយថា មិនសូវចំណាយពេលច្រើន ជួបជុំជាមួយលោក ពូទីនទេ។
លោកពូទីនក៏មានចៅដែរ។ លោកបានបង្ហើបរឿងនេះ តាមរយៈការនិយាយទូរសព្ទកាលពីឆ្នាំ ២០១៧ ប៉ុន្តែមិនបានប្រាប់ថាតើគាត់មានចៅប៉ុន្មាននាក់ ឬជាកូនរបស់កូនស្រីណានោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចូ បៃដិន ប្រកាសដាក់ទណ្ឌកម្មថ្មី លើស្ថាប័នហិរញ្ញវត្ថុធំបំផុតរបស់ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


