ព័ត៌មានអន្ដរជាតិ
ចូ បៃដិន ប្រកាសដាក់ទណ្ឌកម្មថ្មី លើស្ថាប័នហិរញ្ញវត្ថុធំបំផុតរបស់ រុស្ស៊ី (មានវីដេអូ)
ឥឡូវនេះ សហរដ្ឋអាមេរិក បានប្រកាសបន្ថែមទណ្ឌកម្មថ្មីៗប្រឆាំងនឹងទីក្រុងមូស្គូ ដែលកំណត់គោលដៅស្ថាប័នហិរញ្ញវត្ថុធំបំផុតរបស់រុស្ស៊ី និងអ្នកផ្តល់ប្រាក់កម្ចីឯកជនធំបំផុតរបស់ខ្លួន។

លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា វិធានការនេះនឹងបង្កើនសម្ពាធសេដ្ឋកិច្ចលើលោក ពូទីន។
លោក បៃដិន និយាយថា “ដំបូង សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មទប់ស្កាត់ទាំងស្រុងលើក្រុមហ៊ុន Sberbank ដែលជាស្ថាប័នហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសរុស្ស៊ី និងធនាគារ Alfa Bank ដែលជាធនាគារឯកជនធំបំផុតរបស់ខ្លួន”។

“យើងកំពុងបិទគណនីណាមួយ មូលនិធិទាំងឡាយណាដែលធនាគារទាំងនោះកាន់កាប់នៅសហរដ្ឋអាមេរិក។ ពួកគេនឹងមិនអាចប៉ះប្រាក់ណាមួយរបស់ពួកគេបានទេ ពួកគេនឹងមិនអាចធ្វើអាជីវកម្មណាមួយនៅទីនេះបានឡើយ។ ហើយទីពីរ ខ្ញុំនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដោយនឹងហាមឃាត់ការវិនិយោគថ្មីរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី ចំពោះក្រុមហ៊ុនវិស័យឯកជនជាង ៦០០ក្រុមហ៊ុន”។
យ៉ាងណាក្តី ធនាគារគោលដៅទាំងពីរបាននិយាយថា ការដាក់ទណ្ឌកម្មនេះ នឹងមិនមានឥទ្ធិពលខ្លាំងលើប្រតិបត្តិការរបស់ពួកគេនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក ប្រកាស ផ្តល់ ជំនួយ យោធា ក្នុងទំហំទឹកប្រាក់ ១០០ លាន ដុល្លារបន្ថែមទៀត ដល់ អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


