Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ Molave បង្ខំឲ្យប្រជាជនហ្វីលីពីនរាប់ពាន់នាក់ជម្លៀសខ្លួន

បានផុស

នៅ

នៅថ្ងៃចន្ទ ទី២៦ ខែតុលា នេះ ព្យុះដ៏ខ្លាំងមួយបានឲ្យបង្ខំអ្នកភូមិរាប់ពាន់នាក់ភៀសខ្លួនទៅរកកន្លែងសុវត្ថិភាពនៅតាមខេត្តនានានៅភាគខាងត្បូងនៃរដ្ឋធានីហ្វីលីពីន ហើយក៏បណ្ដាលឲ្យមានការជន់លិចភូមិជនបទ និងបាក់ដំបូលផ្ទះជាដើម ។

មិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីការស្លាប់ និងរបួសពីព្យុះទីហ្វុង Molave ទេ ប៉ុន្តែអាជ្ញាធរបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់បានបាត់ខ្លួន និង ៧ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះបន្ទាប់ពីទូករបស់ពួកគេបានលិចនៅឯខេត្ត Batangas ភាគខាងត្បូងនៃទីក្រុងម៉ានីល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះទីហ្វុងនេះមានល្បឿនខ្យល់បក់រហូតដល់ ១២៥ គីឡូម៉ែត្រ និងសន្ទុះដល់ ១៨០ គីឡូម៉ែត្រ ហើយកំពុងបក់ទៅទិសខាងលិចក្នុងចម្ងាយ ២៥ គីឡូម៉ែត្រ ។ ក្រុមអ្នកព្យាករណ៍រដ្ឋាភិបាលបាននិយាយថា ព្យុះ Molave ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមបក់ចេញពីប្រទេសនេះចូលទៅក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃចន្ទនេះផងដែរ ។

យោងតាមការិយាល័យការពារជនស៊ីវិលបាននិយាយថា យ៉ាងហោចណាស់អ្នកភូមិ ២៥,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ខណៈដែលមនុស្សប្រហែល ២ ម៉ឺននាក់បានជ្រកកោននៅតាមសាលារៀន និងអគាររដ្ឋាភិបាលដែលត្រូវបានប្រែក្លាយជាមជ្ឈមណ្ឌលជម្លៀស ។

លោក Humerlito Dolor អភិបាលខេត្ត Oriental Mindoro បានប្រាប់វិទ្យុ DZMM ថា “ឥឡូវនេះអ្នកភូមិកំពុងសុំការជួយសង្គ្រោះដោយសារខ្យល់កំពុងបោកបក់ខ្លាំងដែលបណ្តាលឲ្យបាក់ដំបូល ។

លោក Dolor បាននិយាយថា ភ្លៀងធ្លាក់ពេញមួយយប់បានបំផ្លាញភូមិកសិកម្មជាច្រើននៅក្នុងខេត្តរបស់លោក បន្ទាប់មកខ្យល់បក់យ៉ាងខ្លាំងបានរំលំដើមឈើ និងបង្គោលភ្លើងនៅព្រឹកថ្ងៃចន្ទនេះដោយកាត់ផ្តាច់ភ្លើងផងដែរ ។ លោកបាននិយាយថា អាជ្ញាធរកំពុងបោសសម្អាតផ្លូវនៃដើមឈើដែលបាក់ និងកម្ទេចកម្ទីនៅតាមទីប្រជុំជនមួយចំនួនបន្ទាប់ពីព្យុះបានបក់បោក ។

ទន្ទឹមនោះអ្នកបើកបររថយន្តដឹកកម្មករ និងអ្នកដំណើរជាង ១,៨០០ នាក់បានជាប់គាំងនៅក្នុងកំពង់ផែបន្ទាប់ពីឆ្មាំឆ្នេរបានរារាំងកប៉ាល់ និងទូកសាឡាងពីការបើកចូលទៅក្នុងសមុទ្រ ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំជួបប្រទះនូវព្យុះទីហ្វុង និងខ្យល់ព្យុះប្រហែល​ ២០ ហើយប្រទេសមួយនេះបានក្លាយជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយបំផុតនៅលើពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ព្យុះមួយមិនទាន់ផុតផង ពេលនេះវៀតណាមជួបព្យុះមួយទៀត

ចុចអាន ៖ WHO និយាយជាថ្មីម្តងទៀតថា ថ្នាំ Remdesivir មានប្រសិទ្ធិភាពតិចតួច ឬគ្មានតែម្ដងសម្រាប់ការព្យាបាលជំងឺកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម