ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលកម្ទេចប្រព័ន្ធខែលការពារដែនអាកាសដែល អឺរ៉ុប ទើបបញ្ជូនទៅ អ៊ុយក្រែន
ប្រទេសរុស្ស៊ីនិយាយនៅថ្ងៃចន្ទនេះថាបានបំផ្លាញប្រព័ន្ធការពារដែនអាកាស S-300 ដែលទើបតែបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនដោយប្រទេសអឺរ៉ុបមួយនៅជិតទីក្រុង Dnipro ភាគកណ្ដាល ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងមូស្គូថា “កាលពីថ្ងៃអាទិត្យទី ១០ ខែមេសានៅភាគខាងត្បូងនៃទីក្រុង Dnepropetrovsk, មីស៊ីលល្បឿនលឿនជាងសំឡេង Kalibr របស់រុស្ស៊ីបានបាញ់កម្ទេចប្រព័ន្ធខែលការពារដែនអាកាស S-300 ដែលលាក់នៅក្នុងឃ្លាំងមួយ បន្ទាប់ពីទីក្រុងកៀវទើបតែទទួលបានពីប្រទេសមួយរបស់សហភាពអឺរ៉ុប” ។
លោក Konashenkov បានបន្ថែមថា ប្រព័ន្ធខែលការពារដែនអាកាស S-300 ចំនួន ៤ គ្រឿង និងបុគ្គលិករហូតដល់ ២៥ នាក់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក៏ត្រូវបានវាយប្រហារផងដែរ ។

លោកបាននិយាយថា លើសពីនេះ ទីតាំងជួសជុលមួយកន្លែងដែលមានប្រព័ន្ធការពារដែនអាកាសចំនួន ២ គឺ Buk-M1 និង Osa AKM នៅជិតការតាំងទីលំនៅ Velyka Novosilka ក្នុងទីក្រុង Donetsk ក៏ត្រូវបានវាយប្រហារដោយមីស៊ីលផងដែរ ។
អ្នកនាំពាក្យរូបនេះបានបន្តថា បន្ថែមពីលើនេះ ឃ្លាំងផ្ទុកគ្រាប់រំសេវ ២ កន្លែង រ៉ាដា S-300 មួយ រថក្រោះ ៩ គ្រឿង កាំភ្លើងធំ ៥ ដើម គ្រាប់រ៉ុកកែត ៥ គ្រាប់ និងអ្នកជាតិនិយមជាង ៦០ ក៏ត្រូវបានបំផ្លាញផងដែរកាលពីយប់ថ្ងៃអាទិត្យ ។

ជាចុងក្រោយលោក Konashenkov បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះចម្បាំង S-25 ចំនួន ២ គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន ៤ គ្រឿង ខណៈដែលឧទ្ធម្ភាគចក្រ Mi-24 របស់អ៊ុយក្រែនក៏ត្រូវបានបាញ់ទម្លាក់ដោយអាវុធធុនតូផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី បញ្ចេញវីដេអូបាញ់មីស៊ីលផ្លោង Iskander ចំគោលដៅនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


