ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ទ័ព រុស្ស៊ី កំពុងផ្ដុំកម្លាំងនៅប្រទេសសម្ព័ន្ធមិត្តមួយនេះ ត្រៀមវាយលុកភាគខាងកើត អ៊ុយក្រែន
មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់បានចង្អុលបង្ហាញថា រុស្ស៊ីនៅតែបន្តពង្រឹងកងកម្លាំងរបស់ខ្លួនសម្រាប់ការវាយលុកនៅភាគខាងកើតអ៊ុយក្រែន ។

មន្ត្រីរូបនេះបាននិយាយកាលពីថ្ងៃពុធថា មន្ទីរបញ្ចកោណបន្តឃើញចលនា និងសកម្មភាពរបស់កងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសបេឡារុស និងរុស្ស៊ីកំពុងប្រមូលផ្តុំគ្នាឡើងវិញសម្រាប់កម្លាំងជំរុញថ្មី ហើយកងទ័ពទាំងនោះត្រូវបានបំពាក់ដោយឧទ្ធម្ភាគចក្រ និងប្រព័ន្ធកាំភ្លើងធំផងដែរ ។
មន្ត្រីរូបនេះក៏បាននិយាយផងដែរថា ជនជាតិរុស្សីបន្តព្យាយាមធ្វើឲ្យប្រសើរឡើងនូវការចល័តទ័ព និងកងកាំភ្លើងរបស់ពួកគេនៅភាគខាងត្បូងនៃទីក្រុង Izyum ក្នុងតំបន់ Kharkiv របស់អ៊ុយក្រែនឆ្ពោះទៅកាន់ការដាក់ពង្រាយនៅភាគខាងកើតអ៊ុយក្រែន ។

មន្ត្រីរូបនេះបាននិយាយថា អង្គភាពរុស្ស៊ីបាននិងកំពុងហូរចូលទៅក្នុងភាគខាងជើងនៃតំបន់ Luhansk របស់អ៊ុយក្រែន បន្ទាប់ពីត្រូវបានប្រមូលផ្ដុំ និងបំពាក់ឡើងវិញនៅតំបន់ Valuyki ភាគខាងលិចនៃប្រទេសរុស្ស៊ី ។
មន្ត្រីរូបនេះបាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅតែបន្តផ្តោតលើទីក្រុងកំពង់ផែ Mariupol និងតំបន់ផ្សេងទៀតនៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែប្រជាជនអ៊ុយក្រែននៅតែទប់ទល់ និងការពារទីក្រុង ដោយនិយាយថា “យើងនៅតែប្រកាន់យកទីក្រុង Mariupol ជាការប្រកួតប្រជែង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន បាញ់មីស៊ីលលើនាវាចម្បាំង រុស្ស៊ី ផ្ទុកនាវិក ៥១០ នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


