ព័ត៌មានអន្ដរជាតិ
អឺរ៉ុបត្រៀមខ្លួនហើយដើម្បីបញ្ឈប់នាំចូលឧស្ម័នរុស្ស៊ី ដោយមិនព្រមទូទាត់ជាប្រាក់រូបិ៍ល
សហភាពអឺរ៉ុបបានព្រមានរដ្ឋជាសមាជិកកាលពីថ្ងៃចន្ទឲ្យត្រៀមខ្លួនរួចរាល់សម្រាប់លទ្ធភាពដែលអាចបញ្ឈប់ទាំងស្រុងនៃការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី ដោយទទួចថា ខ្លួននឹងមិនធ្វើតាមការសម្រេចរបស់រុស្ស៊ីដែលតម្រូវឲ្យទូទាត់ជាប្រាក់រូបិ៍លឡើយ។
មន្ត្រីបាននិយាយថា គណៈកម្មការអឺរ៉ុបនៅថ្ងៃអង្គារ៍នេះនឹងស្នើទៅរដ្ឋជាសមាជិកនូវកញ្ចប់ទណ្ឌកម្មថ្មីដើម្បីដាក់លើរដ្ឋាភិបាលវិមានក្រឹមឡាំងរបស់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ដោយសារការវាយប្រហារលើប្រទេសអ៊ុយក្រែន រាប់ទាំងទណ្ឌកម្មលើប្រេងរុស្ស៊ីផងដែរ។
ប៉ុន្តែកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពល និងបរិស្ថាននៅទីក្រុងប៊្រូចសែលកាលពីថ្ងៃចន្ទបានដោះស្រាយបញ្ហាធំ និងមានសក្តានុពលអំពីឧស្ម័នធម្មជាតិរបស់រុស្ស៊ី ដែលប្រទេសមួយចំនួន រាប់ទាំងប្រទេសសេដ្ឋកិច្ចកំពូលនៅអឺរ៉ុបគឺអាល្លឺម៉ង់ ពឹងផ្អែកយ៉ាងច្រើនលើការផលិតថាមពលរបស់ពួកគេ។

រដ្ឋាភិបាលទីក្រុងមូស្គូតម្រូវឲ្យអតិថិជនមកពីប្រទេសដែលខ្លួនចាត់ទុក«អមិត្ត»រាប់ទាំងរដ្ឋជាសមាជិកសហភាពអឺរ៉ុបផងត្រូវតែទូទាត់ជាប្រាក់ជាតិរបស់ខ្លួនគឺ រូបិ៍ល ដែលក្លាយជាវិធានមួយទប់ទល់នឹងទណ្ឌកម្មហិរញ្ញវត្ថុពីប្រទេសលោកខាងលិចប្រឆាំងនឹងធនាគារកណ្តាលរបស់ខ្លួន។ រុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទៅប្រទេសប៊ុលហ្គារី និងប៉ូឡូញដោយសារបដិសេធទូទាត់ជាប្រាក់រូបិ៍ល។
បន្ទាប់ពីកិច្ចប្រជុំ ប្រទេសបារាំងដែលជាប្រធានអង្គប្រជុំ រដ្ឋមន្ត្រីអន្តរកាលអេកូឡូស៊ី លោក Barbara Pompili និងស្នងការអឺរ៉ុបទទួលបន្ទុកថាមពល លោកស្រី Kadri Simson បានឲ្យដឹងថា រដ្ឋជាសមាជិក២៧បានរួបរួមគ្នាជាមួយប៉ូឡូញ និងប៊ុលហ្គារី ហើយនឹងស្តុកទុកឧស្ម័នដើម្បីត្រៀមខ្លួនសម្រាប់ការបញ្ឈប់ទាំងស្រុង។
លោកស្រី Simson បាននិយាយថា ប្រសិនបើអនុវត្តតាមនីតិវិធីពេញលេញ ដូចដែលបានកំណត់ដោយរុស្ស៊ីគឺជាការបំពានលើទណ្ឌកម្មដែលត្រូវបានចេញដោយសហភាពអឺរ៉ុប។
លោកស្រីមានប្រសាសន៍ថា តាមការដឹងរបស់លោកស្រី គ្មានក្រុមហ៊ុនអឺរ៉ុបណាមួយបានកំពុងត្រៀមខ្លួនគោរពតាមការកំណត់ និងការកែប្រែវិធីសាស្ត្រទូទាត់របស់លោក ពូទីន ទេ។
ប៉ុន្តែប្រទេសជាច្រើននឹងបន្តកុងត្រាការផ្គត់ផ្គង់ថ្មីនៅបំណាច់ខែឧសភានេះ ហើយតាមរបាយការណ៍លើកឡើងថា ប្រទេសខ្លះអាចស្វែងរកការធ្វើការបន្ថែមទៀតជុំវិញទណ្ឌកម្ម ដើម្បីធ្វើតាមការកំណត់របស់ទីក្រុងមូស្គូ។
ចំណុចនេះនឹងតម្រូវឲ្យក្រុមហ៊ុនមួយបើកគណនីពីរនៅក្នុងធនាគាររបស់ក្រុមហ៊ុនឧស្ម័នរដ្ឋយក្សរបស់រុស្ស៊ី។ ការទូទាត់នឹងត្រូវបានដាក់ក្នុងគណនីមួយជាប្រាក់ដុល្លារ ឬអឺរ៉ូ បន្ទាប់មកធ្វើការឆ្លងកាត់ធនាគារកណ្តាលរុស្ស៊ីដែលជាប់ទណ្ឌកម្ម មុនពេលផ្ទេរទៅគណនីទី២ដែលជាប្រាក់រូបិ៍ល។
លោកស្រី Kadri និងរដ្ឋមន្ត្រីមួយចំនួនទំនងជានិយាយថា ចំណុចនេះនៅតែជាអាចការបំពានទណ្ឌកម្ម ប៉ុន្តែរដ្ឋសមាជិកខ្លះទៀតទាមទារឲ្យធ្វើការបញ្ជាក់បន្ថែមពីអ្នកជំនាញរបស់គណៈកម្មការអឺរ៉ុប។
«អ្វីដែលបានកើតឡើងថ្ងៃនេះគឺថា គណៈកម្មការអឺរ៉ុប និងប្រធានបានបញ្ជាក់ថា ការទូទាត់ជាប្រាក់រូបិ៍លគឺមិនអាចទទួលយកបានឡើយ។ នោះមានន័យថា គឺជាការបំពានទណ្ឌកម្ម ហើយក៏ជាការបំពានសាមគ្គីភាពអឺរ៉ុប»។ លោកស្រី Anna Moskwa រដ្ឋមន្ត្រីក្រសួងបរិស្ថានប៉ូឡូញបាននិយាយ។
លោកស្រីបន្តថា ៖«ប្រទេសជាច្រើន ដូចជា ដាណឺម៉ាក ហូល្លង់ និងហ្វាំងឡង់ ជាដើម ថ្ងៃនេះបានធ្វើការបញ្ជាក់សាជាថ្មីនូវសាមគ្គីភាព ហើយថា ពួកគេនឹងមិនទូទាត់ជាប្រាក់រូបិ៍លទេ»។
ប៉ុន្តែរដ្ឋមន្ត្រីថាមពល និងការអភិវឌ្ឍឌីជីថលរបស់ប្រទេសស៊ុយអែត លោក Khashayar Farmanbar បាននិយាយថា ៖«ខ្ញុំគិតថា ការបញ្ជាក់នៅតែត្រូវការ… វាគឺមានដំណើរការស្មុគស្មាញ»។
«ខ្ញុំមានន័យថា ការបង់ជារូបិយប័ណ្ណមួយប្រភេទគឺជារឿងមួយ តែប្រសិនបើពាក់ព័ន្ធនឹងធនាគារកណ្តាលរបស់ប្រទេសផ្សេងទៀត អីចឹងវានឹងក្លាយជាផ្នែកផ្សេងនៃកញ្ចប់មួយទៀត នោះហើយគឺជាបញ្ហាលំបាក»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Yahoo

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ