ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកប្រកាសអាសន្នមួយទៀតក្រៅពីកូវីដ មនុស្សជាង៦០លាននាក់អាចប៉ះពាល់
ព្យុះទឹកកកដ៏ខ្លាំងមួយកំពុងវាយប្រហារភាគពាយព្យសហរដ្ឋអាមេរិកខណៈរដ្ឋចំនួន១៤កំពុងប្រកាសអាសន្នព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង៦០លាននាក់។

ផ្នែកខ្លះនៃរដ្ឋ Pennsylvania និងទីក្រុង ញូវយ៉ក ត្រូវបានគេព្យាករណ៍ថានឹងមានព្រិលធ្លាក់ក្នុងកម្ពស់ដល់ទៅ៦០សង់ទីម៉ែត្រ។
សេវាកម្មអាកាសធាតុជាតិ (NWS) បានព្រមានអំពីស្ថានភាពគ្រោះថ្នាក់និងការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។ សេវាកម្មនេះបានផ្តល់ដំបូន្មានថា បើសិនជាគ្មានភាពចាំបាច់ទេនោះ សូមកុំធ្វើដំណើរទៅណាឲ្យសោះ។

មនុស្សពីរនាក់បានស្លាប់រួចទៅហើយនៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តរាប់សិបគ្រឿងបុកគ្នាដោយសារតែព្រិលធ្លាក់ខ្លាំងនៅកណ្តាលរដ្ឋ Pennsylvania។
ក្រុមមន្រ្តីនិយាយថា ពួកគេមិនរំពឹងថា ព្យុះនេះនឹងរំខានដល់ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលបានចាប់ផ្តើមនៅសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានរបាយការណ៍ថា មជ្ឈមណ្ឌលធ្វើតេស្តកូវីដមួយចំនួននៅក្នុងរដ្ឋជាច្រើនត្រូវបានបិទជាបណ្តោះអាសន្ន។

អភិបាលក្រុងញូវយ៉កលោក Bill de Blasio បានព្រមានថា ព្យុះនេះអាចជាព្យុះទឹកកកធំបំផុតដែលទីក្រុងនេះមិនដែលជួបប្រទះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយហើយលោកបានព្រមានដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ។
សាលារៀននៅទូទាំងទីក្រុងបានងាកទៅការរៀនតាមអនឡាញវិញហើយការទទួលទានអាហារក្រៅផ្ទះត្រូវបានផ្អាកខណៈការធ្វើដំណើរតាមផ្លូវទឹកត្រូវបានបញ្ឈប់។

យោងតាមគេហទំព័រ FlightWare បានឲ្យដឹងថា ជើងហោះហើរជិត១,៥០០ជើងត្រូវបានលុបចោលរួចទៅហើយ។ សេវាកម្មរថភ្លើងមួយចំនួនក៏ត្រូវបានផ្អាកផងដែរនៅភាគពាយព្យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


