ព័ត៌មានអន្ដរជាតិ
រងទុក្ខដោយសារកូវីដហើយ ពេលនេះប្រជាជនអាមេរិកត្រូវស្លាប់ដោយសារព្យុះទឹកកកទៀត
ប៉ុស្តិ៍ទូរទស្សន៍អាកាសធាតុសហរដ្ឋអាមេរិកបានរាយការណ៍នៅថ្ងៃសុក្រនេះថា មនុស្សចំនួន៥នាក់ហើយបានស្លាប់បន្ទាប់ពីព្យុះទឹកកកវាយប្រហារភាគឦសានសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ។

ស្របពេលជាមួយគ្នានោះ មនុស្សជាង៧ម៉ឺននាក់ត្រូវគ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃព្រហស្បតិ៍ដោយសារតែការកាត់ផ្តាច់ជាសាធារណៈ។ មានករណីគ្រោះថ្នាក់ចរាចរណ៍នៃរថយន្តរាប់រយគ្រឿងត្រូវបានគេរាយការណ៍ពីតំបន់ពាក់កណ្តាលអាត្លង់ទិកដល់ភាគឦសាន។

ទន្ទឹមនេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines បានរអិលធ្លាក់ផ្លូវបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន BWI Marshall ក្នុងទីក្រុង Baltimore នៃរដ្ឋ Maryland។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានមនុស្សណាម្នាក់ក្នុងចំណោមអ្នកទាំង១១១នៅលើយន្តហោះរងរបួសនោះទេ។

ដោយសារតែព្យុះនេះ ជើងហោះហើរចំនួន៧៧០ត្រូវបានលុបចោលកាលពីថ្ងៃពុធនិងជាង៦០០ជើងត្រូវបានលុបចោលកាលពីថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ សហរដ្ឋអាមេរិកប្រកាសអាសន្នមួយទៀតក្រៅពីកូវីដ មនុស្សជាង៦០លាននាក់អាចប៉ះពាល់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


