ព័ត៌មានអន្ដរជាតិ
Oxfam៖ រដ្ឋាភិបាលទូទាំងពិភពលោកត្រូវចាត់ការបន្ទាន់ដើម្បីដោះស្រាយវិសមភាព
រដ្ឋាភិបាលទូទាំងពិភពលោកត្រូវចាត់វិធានការបន្ទាន់ដើម្បីដោះស្រាយវិសមភាពកំពុងកើនឡើងដែលកើតចេញពីវិបត្តិកូវីដ-១៩ជាមួយនឹងតម្លៃថាមពល និងម្ហូបអាហារខ្ពស់ក្លាយជាសម្ពាធលើមនុស្សរាប់រយលាននាក់ទូទាំងពិភពលោក។ អង្គការ Oxfam បាននិយាយនៅថ្ងៃចន្ទ ទី២៣ ខែឧសភា។
របាយការណ៍ដែលចេញផ្សាយដោយអង្គការសប្បុរសធម៌ដែលមានមូលដ្ឋាននៅទីក្រុងណៃរ៉ូប៊ី ស្របពេលអ្នកបង្កើតគោលនយោបាយ និងប្រធានឧស្សាហកម្មទៅដល់ទីក្រុង Davos ប្រទេសស្វីសដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ (WEF) បានរកឃើញថា ចំនួនមហាសេដ្ឋីបានកើនឡើង៥៧៣នាក់ទៅលើចំនួនក្រោម២៧០០នាក់ពីឆ្នាំ២០២០។

អង្គការសប្បុរសធម៌បានរកឃើញនៅក្នុងទិន្នន័យវិភាគរបស់ Forbes បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីបានកើនឡើងជិត៣.៨ទ្រីលានដុល្លារអាមេរិកទៅ១២.៧ទ្រីលានដុល្លារអាមេរិក។ អ្នកស្ថិតក្នុងវិស័យម្ហូបអាហារ និងថាមពលកំពុងរីករាយចំពោះតម្លៃរបស់ខ្លួនដែលកើនឡើង។
Oxfam បាននិយាយថា ទន្ទឹមជាមួយគ្នានេះ ការរួមបញ្ចូលគ្នានៃជំងឺកូវីដ-១៩ វិសមភាពកំពុងកើនឡើង និងតម្លៃម្ហូបអាហារកំពុងកើនឡើង អាចនាំឲ្យមនុស្សយ៉ាងច្រើនរហូតដល់២៦៣លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២២។ ទាំងនេះបញ្ច្រាសនឹងការរីកចម្រើនរាប់ទសវត្សរ៍មកហើយ។
អ្នកសរសេររបាយការណ៍បាននិយាយថា ៖«មនុស្សរាប់លាននាក់ជុំវិញពិភពលោកកំពុងប្រឈមនឹងវិបត្តិនៃតម្លៃរស់នៅដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត និងតម្លៃទំនិញកំពុងកើន រាប់ទាំងតម្លៃម្ហូបអាហារ និងថាមពល។ តាមពិតទៅវិសមភាពអាក្រក់តាំងពីមុនជំងឺកូវីដ-១៩មក ដូច្នេះវាកាន់តែឈានដល់កម្រិតថ្មី»។
តម្លៃម្ហូបអាហារដែលបាន និងកំពុងកើនឡើងអំឡុងពេលការរឹតត្បិតជំងឺកូវីដ-១៩ និងអាកាសធាតុអាក្រក់ កត្តាមួយទៀតគឺការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែនដែលធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងប្រេង។
ធនាគារពិភពលោកបានកំណត់ថា អ្នកក្រីក្រខ្លាំងបំផុតរស់នៅប្រចាំថ្ងៃជាមួយនឹងការចំណាយតិចជាង១.៩០ដុល្លារក្នុងមួយថ្ងៃ។
របាយការណ៍បានលើកឡើងថា ៖«ចំណាត់ការបន្ទាន់ និងជារចនាសម្ព័ន្ធតែមួយគត់ដែលរដ្ឋាភិបាលត្រូវធ្វើឥឡូវនេះគឺត្រូវអនុវត្តវិធានការពន្ធដារដែលមានវឌ្ឍនភាពខ្ពស់ត្រូវបានប្រើក្នុងការវិនិយោគដ៏មានឥទ្ធិពល និងបង្ហាញឲ្យឃើញពីការកាត់បន្ថយវិសមភាព ដូចជាការការពារសង្គម និងការថែទាំសុខភាពសកល»។
វេទិកា WEF ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ និយាយថា កិច្ចប្រជុំដែលកើតឡើងជាលើកដំបូងក្នុងរយៈពេលជាង ២ ឆ្នាំដោយសារកូវីដ-១៩ នឹងប្រមូលផ្តុំមេដឹកនាំ និងអ្នកជំនាញជាង ២០០០ នាក់មកពីជុំវិញពិភពលោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


