ព័ត៌មានអន្ដរជាតិ
មកដឹងប្រទេសអឺរ៉ុបមានតម្លៃឧស្ម័នថោកជាងគេ តែមិនមែន រុស្ស៊ី
យោងតាមការសិក្សាថ្មីមួយរបស់សារព័ត៌មាន Sputnik បានឲ្យដឹងថា រុស្ស៊ីស្ថិតនៅលំដាប់ទី ២ ជាប្រទេសដែលមានតម្លៃឧស្ម័នទាបបំផុតសម្រាប់មហាជន ខណៈកាហ្សាក់ស្ថានជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ១ ។

ការសិក្សានេះបាននិយាយថា “តម្លៃឧស្ម័នថោកបំផុតគឺនៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលវាមានតម្លៃ ៤.១ រូបិ៍ល (០.០៦៦ ដុល្លារ) ក្នុងមួយម៉ែត្រគូប ហើយប្រទេសរុស្ស៊ីស្ថិតនៅលំដាប់ទី ២ ជាមួយនឹងតម្លៃ ៦.៧ រូបិ៍លក្នុងមួយម៉ែត្រគូប ។ ប្រទេសបេឡារុសស្ថិតនៅលំដាប់ទី ៣ ដែលឧស្ម័នមានតម្លៃថ្លៃជាងនៅប្រទេសរុស្ស៊ីចំនួន ៣ រូបិ៍ល ខណៈប្រទេសទាំង ៥ ដែលមានឧស្ម័នថោកបំផុតក៏មាន តួកគី និងហុងគ្រីផងដែរ ។
ការសិក្សានេះបញ្ជាក់ថា “លទ្ធភាពទទួលបានឧស្ម័នសម្រាប់អ្នកប្រើប្រាស់គឺត្រូវបានកំណត់ដោយមិនត្រឹមតែតម្លៃរបស់វាប៉ុណ្ណោះទេ ថែមទាំងតាមកម្រិតនៃប្រាក់ចំណូលទៀតផង ហើយបើគិតតាមប្រាក់ខែជាមធ្យមវិញ ប្រជាជនកាហ្សាក់ស្ថានអាចទិញឧស្ម័នបាន ៨.៦ ពាន់ម៉ែត្រគូប ខណៈប្រទេសរុស្ស៊ីស្ថិតនៅលំដាប់ទី ២ អាចទិញបាន ៧.៤ ពាន់ម៉ែត្រគូប” ។

ចំណែកចក្រភពអង់គ្លេស លុចសំបួរ និងអូទ្រីស ជាប់ចំណាត់ថ្នាក់ខ្ពស់ទាក់ទងនឹងលទ្ធភាពទទួលបានឧស្ម័ន ខណៈប្រទេសម៉ុលដាវីគឺស្ថិតនៅចុងក្រោយបញ្ជីនៃប្រទេសមានតម្លៃឧស្ម័នថ្លៃជាងគេនៅអឺរ៉ុប ដោយប្រាក់ខែជាមធ្យមនៃពលរដ្ឋរបស់ប្រទេសនេះអាចទិញឧស្ម័នតិចបំផុត ពោលបានតែ ៨៥៨ ម៉ែត្រគូបប៉ុណ្ណោះ ។
ជាចុងក្រោយការសិក្សាបង្ហាញថា តម្លៃឧស្ម័ននៅអឺរ៉ុបនឹងនៅលើសពីមធ្យមភាគឆ្នាំមុនៗ ហើយអាចបន្តរហូតដល់ចុងឆ្នាំ ២០២២ ។ កាលពីឆ្នាំមុន តម្លៃឧស្ម័នបានកើនឡើងជាង ៣៥ ភាគរយក្នុងប្រទេសចំនួន ១១ ខណៈកំណើនថ្លៃដើមនៅរុស្ស៊ីមានចំនួន ២.៦ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ទីក្រុងភាគខាងកើតមួយទៀតរបស់ អ៊ុយក្រែន ស្ទើរតែ ១០០ ភាគរយ ធ្លាក់ក្នុងកណ្ដាប់ដៃ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


