Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាល​​អ៊ីស្រាអែល​​ជិត​​រលំ​ ក្រោយ​​​ពេល​​ដៃ​​គូ​ចម្រុះ​​ចាក​​ចេញ

បានផុស

នៅ

ក្រុម​សម្ព័ន្ធ​ចម្រុះ​គ្រប់​គ្រង​ដ៏​ផុយ​​ស្រួយ​របស់​ប្រទេស​អ៉ីស្រាអែល​ទំនង​ជា​ជិត​ដួល​រលំ​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ ទី​១៣ ខែ​មិថុនា បន្ទាប់​ពី​​សមាជិក​សភា​​មក​ពី​គណបក្សស្តាំនិយម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី Naftali Bennett លែង​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល​ចម្រុះ។

លោក​នាយក​រដ្ឋ​មន្ត្រី Naftali Bennett ដឹក​នាំ​កិច្ច​ប្រជុំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិវឌ្ឍ​​ថ្មី​បាន​កើត​មាន​ឡើង​នៅ​ពេល​ក្រុម​សម្ព័ន្ធ​​​ចម្រុះ​របស់​លោក Bennett ដែល​មាន​គណបក្ស​ស្តាំ​និយម សេរីនិយម និង​​អារ៉ាប់​​បាន​រង្គោះ​រង្គើ​​​ឈាន​ទៅ​រក​​ការ​ដួល​រលំ​ បន្ទាប់​ពី​មួយ​ឆ្នាំ​ក្រោយ​ពេល​ក្រុម​សម្ព័ន្ធ​ចម្រុះ​នេះ​បាន​​បញ្ចប់​អំណាច​​គ្រប់​គ្រង​រយៈ​ពេល​១២​ឆ្នាំ​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី Benjamin Netanyahu។

លោក Nir Orbach របស់​គណបក្ស​ស្តាំ​និយម Yamina បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​សារព័ត៌មាន​អ៉ីស្រាអែល​ជា​ច្រើន​បាន​ចេញ​ផ្សាយ​បាន​និយាយ​ថា ៖«​ខ្ញុំ​បាន​ជម្រាប​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​​ថា ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន​នេះ ខ្ញុំ​លែង​ចូល​រួម​ជា​មួយ​ក្រុម​ចម្រុះ​ទៀត​ហើយ»។

យ៉ាង​ណា​មិញ មិន​មាន​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក Orbach ទេ​ ដែល​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​បាន​​លើក​ឡើង​ថា សមាជិក​សភា​ជ្រុល​និយម និង​ប្រឆាំងស៊ីយ៉ូនីស​​បាន​យក​ក្រុម​ចម្រុះ​ដែល​ធ្វើ​ឲ្យ​​មាន​បញ្ហា។

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​បាន​បង្ហាញ​ថា លោក​ចង់​ជៀស​វាង​ការ​បោះ​ឆ្នោត​​​ថ្មី​ណា​មួយ​ទៀត ហើយ​លោក​នឹង​មិន​បោះ​ឆ្នោត​ដើម្បី​រំលាយ​សភា​ទេ បើ​ទោះ​ជា​ការ​ចាក​ចេញ​របស់​លោក​ពី​ក្រុម​សម្ព័ន្ធ​ចម្រុះ​​​ធ្វើ​ឲ្យ​លោកនាយក​រដ្ឋ​មន្ត្រី​ Bennett ​​​ខ្វះ​សំឡេង​ភាគ​ច្រើន​​ពោល​គឺ​មាន​ត្រឹម​តែ​៥៩​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សភា​១២០។

លោក Netanyahu ដែល​ឥឡូវ​នេះ​ជា​មេ​ដឹក​នាំបក្ស​​ប្រឆាំង និង​ប្តេជ្ញា​វិល​ត្រឡប់​វិញ​ ទោះ​ជាលោក​ស្ថិត​លើ​ផ្លូវ​នៃ​ការ​ចោទ​ប្រកាន់​អំពើ​ពុល​រលួយ បាន​និយាយ​ថា រដ្ឋាភិបាល​បាន​កំពុង​រៀប​ចំ​ពិធី​បុណ្យសព​ដ៏​យូរ​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ។

លោក​នាយក​រដ្ឋ​មន្ត្រី Naftali Bennett (កណ្តាល)

បន្ទាប់​ពីមាន​ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​ដៃ​គូ សញ្ញា​យ៉ាង​ច្បាស់​​ណាស់​អំពី​ភាព​កម្សោយ​​របស់​ក្រុម​សម្ព័ន្ធ​ចម្រុះ​បាន​កើត​មាន​ឡើង​កាល​ពី​សប្តាហ៍​មុន​នៅ​ពេល​​​ច្បាប់​លើ​សិទ្ធិ​ស៊ីវិល​របស់​អ៉ីស្រាអែល​​ដល់​អ្នក​​កាន់​កាប់​លំនៅ​ដ្ឋាន​​នៅ​តំបន់ West Bank ​បាន​បរាជ័យ​​នៅ​សភា។

បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ក្តី​រំពឹង​ពី​ការ​បោះ​ឆ្នោត​លើក​ទី​៥​ក្នុង​រយៈ​ពេល​៣​ឆ្នាំ ប៉ុន្តែ​​ច្បាប់​ទំនង​ជា​ត្រូវ​វិល​ត្រឡប់​ចូល​សភា​វិញ​សម្រាប់​ការ​ប៉ុន​ប៉ង​ជា​លើក​ទី​២​មុន​ពេល​ដាច់​ខែ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម