ព័ត៌មានអន្ដរជាតិ
លោក Zelensky ថាឲ្យ អាល្លឺម៉ង់ កុំបារម្ភផលប៉ះពាល់ពី រុស្ស៊ី ខ្លាំងពេក ពេលជួយ អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឲ្យអធិការបតីអាល្លឺម៉ង់លោក Olaf Scholz កុំឲ្យមានការព្រួយបារម្ភខ្លាំងពេកអំពីផលប៉ះពាល់ពីប្រទេសរុស្ស៊ី នៅពេលគាំទ្រ និងជួយដល់ទីក្រុងកៀវ ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ ZDF ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា “គាត់ត្រូវការភាពប្រាកដប្រជាពីលោក Scholz ជាពិសេសការគាំទ្ររបស់អាល្លឺម៉ង់មកលើអ៊ុយក្រែន” ។
លោក Zelenskyy បាននិយាយថា “រដ្ឋាភិបាលរបស់អ៊ុយក្រែនបានសម្រេចរួចហើយគឺមិនអាចមានការលះបង់អ្វីមួយរវាងអ៊ុយក្រែន និងទំនាក់ទំនងជាមួយរុស្ស៊ីនោះទេ” ។
គួរបញ្ជាក់ថា អធិការបតីអាល្លឺម៉ង់លោក Scholz ត្រូវបានគេរិះគន់ម្តងហើយម្តងទៀតចំពោះការមិនប្រកាន់ជំហររឹងមាំគ្រប់គ្រាន់ប្រឆាំងនឹងរុស្ស៊ី ក្នុងអំឡុងសង្រ្គាមលុកលុយមកលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ រុស្ស៊ី បាញ់កម្ទេចទីតាំងទាហានស៊ីឈ្នួលបរទេសនៅ អ៊ុយក្រែន ស្លាប់ ១៧០ នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)