ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់កម្ទេចទីតាំងទាហានស៊ីឈ្នួលបរទេសនៅ អ៊ុយក្រែន ស្លាប់ ១៧០ នាក់
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងអាកាសរុស្ស៊ីបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងកម្ទេចមជ្ឈមណ្ឌលរបស់ទាហានស៊ីឈ្នួលបរទេសនៅក្នុងតំបន់ Kharkov របស់អ៊ុយក្រែន ។

លោក Konashenkov បានប្រាប់សន្និសីទសារព័ត៌មានថា “ទីតាំងទាហានស៊ីឈ្នួលបរទេសនៅតំបន់ជុំវិញភូមិ Andreevka ក្នុងតំបន់ Kharkov ត្រូវបានបាញ់កម្ទេចដោយកាំជ្រួចមីស៊ីលបាញ់ពីដីទៅអាកាសរបស់កងកម្លាំងរុស្ស៊ី” ។
ទន្ទឹមនោះកងកម្លាំងរុស្ស៊ីក៏បានសម្លាប់ទាហានអ៊ុយក្រែនប្រហែល ១៧០ នាក់ និងបំផ្លាញរថក្រោះចំនួន ៥ គ្រឿង កាំភ្លើងធំចំនួន ៦ គ្រឿង រថយន្តយោធាពិសេសចំនួន ៨ គ្រឿង និងឃ្លាំងគ្រាប់ជាច្រើនផងដែរ ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា យោធារុស្ស៊ីក៏បានវាយប្រហារទីតាំងកងទ័ពអ៊ុយក្រែនចំនួន ៤៨ និងឧបករណ៍យោធាផ្សេងទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន កំពុងចាញ់សង្គ្រាម ព្រោះតែ រុស្ស៊ី មានកាំភ្លើងធំច្រើនជាង ១០ ទៅ ១៥ ដង
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


