ព័ត៌មានអន្ដរជាតិ
ចិន ស្តីឲ្យ ណាតូ ខ្លាំងៗថា បង្កើតជម្លោះនិងបញ្ឆេះសង្រ្គាម
ក្រសួងការបរទេសចិនអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ បានបំផ្លាញសន្តិភាពពិភពលោក ដោយការបង្កជម្លោះ និងបញ្ឆេះសង្គ្រាម ដើម្បីបម្រើផលប្រយោជន៍អាត្មានិយមរបស់ទីក្រុងវ៉ាស៊ីនតោន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា “ប្រវត្តិសាស្ត្ររបស់អង្គការណាតូ គឺជាអង្គការបង្កើតជម្លោះ និងធ្វើសង្រ្គាម។ អង្គការនេះបានចាប់ផ្តើមសង្គ្រាមតាមអំពើចិត្ត និងសម្លាប់ជនស៊ីវិលស្លូតត្រង់ រហូតមកដល់សព្វថ្ងៃ។ ការពិតបានបង្ហាញឲ្យឃើញថា មិនមែនជាប្រទេសចិនទេ ដែលបង្កបញ្ហាប្រឈមជាប្រព័ន្ធដល់អង្គការណាតូនោះ ហើយផ្ទុយទៅវិញ វាគឺ ណាតូ ទេដែលនាំមកនូវបញ្ហាប្រឈមជាប្រព័ន្ធដល់សន្តិភាព និងសន្តិសុខពិភពលោក”។
លោក Zhao បានធ្វើអត្ថាធិប្បាយបែបនេះ មួយសប្តាហ៍បន្ទាប់ពីអង្គការណាតូ បានចង្អុលជាលើកដំបូងដាក់ប្រទេសចិនថា ជាអាទិភាពយុទ្ធសាស្ត្រ និងជាការប្រឈមចំពោះផលប្រយោជន៍របស់លោកខាងលិច។

ដោយឡែក អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា “ប្រទេសចិន កំពុងកសាងកម្លាំងយោធារបស់ខ្លួនយ៉ាងខ្លាំង រួមទាំងអាវុធនុយក្លេអ៊ែរ ការសម្លុតអ្នកជិតខាង គំរាមកំហែងតៃវ៉ាន់ ត្រួតពិនិត្យ និងគ្រប់គ្រងពលរដ្ឋរបស់ខ្លួនតាមរយៈបច្ចេកវិទ្យាទំនើប និងការផ្សព្វផ្សាយព័ត៌មានភូតកុហក និងមិនពិតអំពីរុស្ស៊ី”។
ភាពតានតឹងរវាងអង្គការណាតូ និងប្រទេសចិន បានកើនឡើងចាប់តាំងពីរុស្ស៊ី បើកការវាយលុកយោធារបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈ។

ទីក្រុងប៉េកាំង ដែលបានបដិសេធចូលរួមក្នុងយុទ្ធនាការដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្ម និងដាក់ប្រទេសរុស្ស៊ីឲ្យនៅឯកោជុំវិញជម្លោះនោះ បានលើកឡើងថា ជាអង្គការណាតូទៅវិញទេ ដែលបង្កឲ្យមានវិបត្តិ។
នៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូកាលពីសប្តាហ៍មុនក្នុងប្រទេសអេស្ប៉ាញ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចោទប្រកាន់ប្រទេសចិនថា “កំពុងព្យាយាមធ្វើឲ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់”។ លោក Zhao បានឆ្លើយតបវិញកាលពីថ្ងៃពុធ ដោយនិយាយថា “អ្វីដែលហៅថាបទបញ្ជាអន្តរជាតិផ្អែកលើច្បាប់ គឺពិតជាច្បាប់គ្រួសារដែលបង្កើតឡើងដោយប្រទេសមួយចំនួនតូច ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិក”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន វាយបកខ្លាំងៗ ក្រោយ ណាតូ ចោទថា ក្រុង ប៉េកាំង បង្ក បញ្ហា ប្រឈម ធ្ងន់ធ្ងរ ដល់ ស្ថិរភាព ពិភពលោក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


