Connect with us

ព័ត៌មានអន្ដរជាតិ

ចម្លើយសារភាពថ្មី ៖ ខ្មាន់កាំភ្លើងធ្លាប់បរាជ័យផែនការសម្លាប់លោក Abe ម្ដងហើយ

បានផុស

នៅ

ជនដៃដល់នៅក្នុងការបាញ់ប្រហារលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe ​​Shinzo បានសារភាពទៀតថា រូបគេក៏បានទៅកន្លែងធ្វើយុទ្ធនាការមួយនៅភាគខាងលិចនៃទីក្រុង Okayama ដើម្បីធ្វើឃាតលោក Abe ផងដែរ ពោលមួយថ្ងៃមុនហេតុការណ៍កើតឡើងនៅទីក្រុង Nara ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនដៃដល់ឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំដែលត្រូវបានចាប់ខ្លួនភា្លមៗ បន្ទាប់ពីបើកការបាញ់ប្រហារលើលោក Abe បាននិយាយបន្ថែមថា ប៉ុន្តែរូបគេបានបោះបង់ផែនការនោះទៅវិញ ដោយសារតែច្រកចូលមានការពិនិត្យតឹងតែង ។

Yamagami បានប្រាប់ប្រភពស៊ើបអង្កេតថា ប៉ុន្មានថ្ងៃមុនការបាញ់សម្លាប់លោក Abe នៅទីក្រុង Nara អំឡុងពេលគាត់កំពុងថ្លែងសុន្ទរកថាលើដងផ្លូវ, រូបគេបានទៅទីក្រុង Okayama ក្នុងគោលបំណងសម្លាប់អតីតនាយករដ្ឋមន្ត្រីវ័យ ៦៧ ឆ្នាំរូបនេះ ប៉ុន្តែជនដៃដល់គិតថា មានការពិបាក ដោយសារតែច្រកចូលបរិវេណឃោសនារបស់លោក Abe គឺមានការត្រួតពិនិត្យ និងឆែកឆេរតឹងរ៉ឹង ។

ប្រភពបាននិយាយថា ក្នុងបរិវេណឃោសនានៅទីក្រុង Okayama, អ្នកចូលរួមត្រូវសរសេរឈ្មោះ និងអាសយដ្ឋានរបស់ពួកគេ នៅពេលចូល ។ ជាក់ស្តែង Yamagami មានការគិតច្បាស់លាស់ ហើយមិនបានចូលទៅក្នុងកន្លែងនោះទេ ដោយសារមិនបានសរសេរ ឬចុះឈ្មោះសម្រាប់ចូលរួមព្រឹត្តិការណ៍នោះ ។

ជាចុងក្រោយក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថា ដូច្នេះជនសង្ស័យអាចរង់ចាំឱកាសសម្លាប់អតីតនាយករដ្ឋមន្ត្រីមួយរយៈសិន ដើម្បីស្វែងរកកន្លែងងាយស្រួល និងត្រឹមត្រូវដើម្បីសម្រេចផែនការ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ប៉ូលិសយាមមិនចាប់អារម្មណ៍ ឬស្គាល់ជនដៃដល់ ទើបឈានដល់ការបាញ់ សម្លាប់លោក Abe

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម