ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ក្នុងការវាយប្រហារដោយ រ៉ុកកែតរបស់រុស្ស៊ី លើប្លុកផ្ទះល្វែងអ៊ុយក្រែន កើនដល់៣០នាក់
មន្ត្រីម្នាក់មកពីការិយាល័យប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែតរបស់រុស្ស៊ី លើប្លុកផ្ទះល្វែងមួយកន្លែងនៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីចុងសប្តាហ៍ បានកើនឡើងដល់៣០នាក់ហើយ ខណៈក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកអ្នកនៅរស់រានមានជីវិត ក្នុងអគារបាក់បែក។

លោក Kyrylo Tymoshenko អនុប្រធានការិយាល័យរបស់លោក Zelenskyy ក៏បាននិយាយដែរថា ក្រុមអ្នកជួយសង្គ្រោះឥឡូវនេះ បានបោសសម្អាត ៦៥ ភាគរយនៃកម្ទេចកម្ទី នៅសេសសល់នៃអគារកម្ពស់ប្រាំជាន់ ដែលបានដួលរលំកាលពីល្ងាចថ្ងៃសៅរ៍ទី០៩ខែកក្កដា ក្នុងទីក្រុង Chasiv Yar នៃតំបន់ Donetsk ។
រុស្ស៊ី បានបដិសេធម្តងហើយម្តងទៀតចំពោះការកំណត់គោលដៅជនស៊ីវិល ជាផ្នែកមួយនៃការវាយលុករបស់ខ្លួន។ ក្រសួងការពារជាតិរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទថា “អាវុធបាញ់ចេញពីដីគោក បានបំផ្លាញទីតាំងដាក់ពង្រាយបណ្តោះអាសន្ន នៃអង្គភាពការពារដែនដីអ៊ុយក្រែនក្នុងទីក្រុង Chasiv Yar”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អ៊ុយក្រែន គ្រោងប្រមូលកម្លាំងប្រយុទ្ធ ១លាននាក់ និង ប្រើ សព្វាវុធ លោកខាងលិច ដើម្បី វាយយក ទឹកដី មកវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


