ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន គ្រោងប្រមូលកម្លាំងប្រយុទ្ធ ១លាននាក់ និងប្រើសព្វាវុធលោកខាងលិចដើម្បីវាយយកទឹកដីមកវិញ (មានវីដេអូ)
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានប្រាប់កាសែត The Times ថា ប្រទេសអ៊ុយក្រែននឹងប្រមូលផ្តុំកម្លាំងប្រយុទ្ធដ៏ខ្លាំង ចំនួនមួយលាននាក់ បំពាក់ដោយសព្វាវុធរបស់លោកខាងលិច ដើម្បីវាយយកទឹកដីភាគខាងត្បូងរបស់ខ្លួន ពីរុស្ស៊ីវិញ។

នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់គាត់ជាមួយកាសែតចក្រភពអង់គ្លេសចាប់តាំងពីការលុកលុយចាប់ផ្តើម, លោក Oleksii Reznikov និយាយថា លោកប្រធានាធិបតី Zelensky បានបញ្ជាឲ្យយោធាអ៊ុយក្រែន ដណ្តើមយកតំបន់ឆ្នេរមកវិញ ព្រោះវាមានសារសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។
លោក Reznikov និយាយថា “យើងយល់ថា វាចាំបាច់ណាស់សម្រាប់ប្រទេសរបស់យើង។ ដូច្នេះ ប្រធានាធិបតីបានចេញបញ្ជាទៅមេទ័ពកំពូលឲ្យរៀបចំផែនការ។ បន្ទាប់ពីនោះ អគ្គសេនាធិការ នឹងធ្វើកិច្ចការរបស់គេហើយនិយាយថា ដើម្បីសម្រេចបាននូវគោលដៅនេះ យើងត្រូវការ XYZ។ នេះជាការងាររបស់ខ្ញុំ”។

“ខ្ញុំកំពុងសរសេរលិខិតទៅសមភាគី ក្នុងប្រទេសជាដៃគូ។ មេទ័ពនិយាយអំពីមូលហេតុដែលយើងត្រូវការអាវុធប្រភេទនេះ ហើយបន្ទាប់មកយើងទទួលបានការសម្រេចចិត្តខាងនយោបាយ”។
លោក Reznikov បានប្រាប់កាសែត The Times ថា កម្លាំងនៃសង្រ្គាម កំពុងបំផ្លាញឃ្លាំងស្តុកសម័យសូវៀតយ៉ាងឆាប់រហ័ស។ វាជាដំណើរការដ៏យូរមួយ ប៉ុន្តែយើងទទួលបានលទ្ធផល។ អ៊ុយក្រែន មានកងកម្លាំងប្រដាប់អាវុធសម័យសូវៀត ជាមួយអាវុធអាយុកាលសាមសិបឆ្នាំ។ យើងបានផ្លាស់ប្តូរវាក្នុងរយៈពេលបីខែ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ស្លាប់កើនដល់១៥នាក់ ក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៊ី លើអគារលំនៅដ្ឋាន អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


