ព័ត៌មានអន្ដរជាតិ
UN ព្រមានថា បើដើរខុសតែមួយជំហាន ពិភពលោកនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមនុយក្លេអ៊ែរ ដ៏បំផ្លិចបំផ្លាញ (មានវីដេអូ)
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានព្រមានថា បើសិនជាដើរខុសតែមួយជំហាន ពិភពលោកនឹងធ្លាក់ចូលសង្គ្រាមនុយក្លេអ៊ែរដ៏បំផ្លិចបំផ្លាញ ហើយស្ថិតក្នុងគ្រោះថ្នាក់ដែលមិនធ្លាប់ឃើញសោះ ចាប់តាំងពីសង្គ្រាមត្រជាក់មក។

លោក Antonio Guterres បាននិយាយថា “រហូតមកដល់ពេលនេះ យើងមានសំណាងហើយ។ ចំពេលមានភាពតានតឹងកើនឡើងជាសកល បើយល់ខុសតែបន្តិច បើគណនាខុសតែបន្តិច ពិភពលោកនឹងជួបប្រទះសង្គ្រាមនុយក្លេអ៊ែរដ៏បំផ្លិចបំផ្លាញ”។
ហើយលោកបានព្រមានថា ភាពតានតឹងអន្តរជាតិកំពុងឈានដល់កម្រិតខ្ពស់ថ្មី ដោយលោកបានចង្អុលជាពិសេសទៅការលុកលុយនៅអ៊ុយក្រែន ភាពតានតឹងនៅឧបទ្វីបកូរ៉េ និងនៅមជ្ឈិមបូព៌ា។
ការថ្លែងរបស់លោក បានធ្វើឡើងនៅពេលបើកសន្និសីទមួយ សម្រាប់ប្រទេសដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។

កិច្ចព្រមព្រៀងឆ្នាំ១៩៦៨ ត្រូវបានណែនាំបន្ទាប់ពីវិបត្តិមីស៊ីលគុយបា ដែលជាព្រឹត្ដិការណ៍មួយ ជារឿយៗត្រូវបានពិពណ៌នាថា ពិភពលោកស្ថិតនៅជិតសង្គ្រាមនុយក្លេអ៊ែរបំផុត។
សន្ធិសញ្ញានេះ ត្រូវបានបង្កើតឡើងដើម្បីបញ្ឈប់ការរីករាលដាលអាវុធនុយក្លេអ៊ែរចំពោះប្រទេសជាច្រើនទៀត និងដើម្បីបន្តគោលដៅចុងក្រោយនៃការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។

ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើផែនដី បានចុះហត្ថលេខាលើ NPT រួមទាំងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងប្រាំផងដែរ។ ប៉ុន្តែក្នុងចំណោមរដ្ឋមួយចំនួនតូច ដែលមិនចុះហត្ថលេខានោះ មានប្រទេសចំនួន ៤ ដែលគេស្គាល់ ឬសង្ស័យថាមានអាវុធនុយក្លេអ៊ែរដូចជា ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង និងប៉ាគីស្ថាន។
សព្វថ្ងៃនេះ អាវុធនុយក្លេអ៊ែរប្រហែល ១៣ ០០០គ្រាប់ ត្រូវបានគេគិតថា នឹងនៅតែមាន ក្នុងឃ្លាំងអាវុធនៃរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរចំនួន៩ ទាបជាងការប៉ាន់ស្មានចំនួន ៦០ ០០០គ្រាប់ ក្នុងកំឡុងពេលឈានដល់កម្រិតកំពូលនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ពូទីន បញ្ជាក់ជាថ្មី! កុំឲ្យមានសង្គ្រាមនុយក្លេអ៊ែរឲ្យសោះ គ្មានអ្នកឈ្នះទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


