Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានថា កុំព្យាយាមសាកល្បងភាពអត់ធ្មត់របស់ខ្លួនឲ្យសោះ រឿងសង្គ្រាមនុយក្លេអ៊ែរ

បានផុស

នៅ

ថ្លែងក្នុងកម្មវិធី «៦០នាទី» របស់ទូរទស្សន៍ TV1, រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបង្ហាញពីជំហររបស់ទីក្រុងមូស្គូទៅលើភាពគ្មានអ្នកឈ្នះចាញ់ ក្នុងសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែព្រមានថា សូមកុំព្យាយាមសាកល្បងភាពអត់ធ្មត់របស់រុស្ស៊ីឲ្យសោះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា «យើងមិនចង់លើកឡើងពីបញ្ហាហានិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ។ យើងនៅតែប្រកាន់គោលការណ៍ថា មិនអាចមានអ្នកឈ្នះឡើយនៅក្នុងសង្គ្រាមនុយក្លេអ៊ែរ ហើយលោកប្រធានាធិបតី ពូទីន ក៏តែងតែនិយាយរឿងនេះដែរ។ ទោះយ៉ាងណា ខ្ញុំសូមដាស់តឿនដល់អ្នករាល់គ្នា កុំសាកល្បងភាពអត់ធ្មត់និងការប្តេជ្ញាចិត្តរបស់យើងឲ្យ​សោះ យើងនឹងការពារផលប្រយោជន៍ស្របច្បាប់របស់យើង តាមគ្រប់មធ្យោបាយដែលមាន»។

ស្របពេលជាមួយគ្នានោះដែរ លោកសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិននិយាយការប្រើប្រាស់អាវុធនុយក្លេអ៊ែរមុននោះទេ។ មានតែប្រទេសខាងក្រៅរុស្ស៊ីប៉ុណ្ណោះ ដែលតែងតែប្រើប្រាស់វោហាសាស្ត្របែបនេះ។

ការព្រមានរបស់លោក Lavrov កើតឡើងមួយខែ ក្រោយទីក្រុងមូស្គូ ប្រកាសសម្រុកផលិតនូវអ្វីដែលគេអះអាងថា ជាអាវុធនុយក្លេអ៊ែរសាហាវបំផុតលើពិភពលោក គឺមីស៊ីលអន្តរទ្វីប Satan II ឬគេស្គាល់ថា RS-28 Sarmat ដើម្បីត្រៀមធ្វើសង្គ្រាម។ 

(រូបថត៖ Getty)

តាមការអះអាងរបស់រុស្ស៊ី, Satan II គឺជាមីស៊ីលដ៏អស្ចារ្យគ្មានអ្វីបញ្ឈប់បាន ហើយមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ អាចវាយប្រហារទឹកដីអាមេរិកឬទ្វីបអឺរ៉ុប យ៉ាងលឿនមិននឹកស្មានដល់។ 

មីស៊ីល Satan II ហោះក្នុងល្បឿនកំពូល ៧គីឡូម៉ែត្រក្នុងមួយវិនាទី។ វាមានប្រវែង៣៥ម៉ែត្រ ទម្ងន់២០៨តោន ជាមួយរយៈចម្ងាយយ៉ាងតិច ១៨ ០០០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា រុស្ស៊ីនៅតែជាប្រទេសមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតមួយលើពិភពលោក ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ១ ៧០០គ្រាប់ ដែលអាចដាក់ពង្រាយលើមីស៊ីល នាវាមុជទឹក និងយន្តហោះក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តួកគី ព្រមានពីហានិភ័យ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ផ្ទុះទៅជាសង្គ្រាមនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម