ព័ត៌មានអន្ដរជាតិ
លោក ពូទីន បញ្ជាក់ជាថ្មី! កុំឲ្យមានសង្គ្រាមនុយក្លេអ៊ែរឲ្យសោះ គ្មានអ្នកឈ្នះទេ (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទទី០១ខែសីហាថា មិនអាចមានអ្នកឈ្នះទេនៅក្នុងសង្គ្រាមនុយក្លេអ៊ែរ ហើយសង្រ្គាមបែបនេះមិនគួរចាប់ផ្តើមឡើយ។

មេដឹកនាំវិមានក្រឹមឡាំង បានធ្វើអត្ថាធិប្បាយបែបនេះ នៅក្នុងលិខិតមួយផ្ញើជូនអ្នកចូលរួមនៃសន្និសិទស្តីពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ពោលគឺមានរយៈពេលជាងប្រាំខែ នៃសង្រ្គាមរបស់លោកនៅអ៊ុយក្រែន។
លោកបាននិយាយថា “យើងត្រូវទទួលស្គាល់ការពិតដែលថា មិនអាចមានអ្នកឈ្នះឡើយនៅក្នុងសង្គ្រាមនុយក្លេអ៊ែរ ហើយវាមិនគួរត្រូវបានបង្កឡើងនោះទេ។ យើងឈរសម្រាប់សន្តិសុខស្មើគ្នា និងមិនអាចបំបែកបំបាក់បានសម្រាប់សមាជិកទាំងអស់នៃសហគមន៍ពិភពលោក”។
ពាក្យសម្ដីរបស់លោកទៅកាន់វេទិកា NPT ហាក់ដូចជាមានគោលបំណងបង្ហាញពីការបញ្ជាក់ជាថ្មី និងបង្ហាញថា ប្រទេសរុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ ដែលមានទំនួលខុសត្រូវ។

នេះផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍មុនៗរបស់លោកពូទីន និងអ្នកនយោបាយរុស្ស៊ីផ្សេងទៀតដែលចាត់ទុកលោកខាងលិចថា ជាការគំរាមកំហែងនុយក្លេអ៊ែរពិតៗ។
ក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ពេលដែលលោកចាប់ផ្តើមការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន លោកពូទីនបានចង្អុលទៅឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងបានព្រមានមហាអំណាចខាងក្រៅថា ការប៉ុនប៉ងណាមួយដើម្បីជ្រៀតជ្រែក នឹងនាំអ្នកទៅរកផលវិបាកដែលអ្នកមិនធ្លាប់ជួបប្រទះសោះក្នុងប្រវត្តិសាស្ត្ររបស់អ្នក។

ប៉ុន្មានថ្ងៃក្រោយមក លោកបានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវត្រៀមលក្ខណៈ ប្រុងជើងការខ្ពស់។
សង្រ្គាមនៅអ៊ុយក្រែន បានបង្កើនភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយឈានដល់កម្រិតដែលមិនធ្លាប់ឃើញសោះ ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក ដោយអ្នកនយោបាយទាំងនៅក្នុងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បាននិយាយជាសាធារណៈអំពីហានិភ័យនៃសង្គ្រាមលោកលើកទីបី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ លោក ពូទីន ថា សហរដ្ឋអាមេរិក គឺជាការគំរាមកំហែងដ៏ធំចំពោះ រុស្ស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


