ព័ត៌មានអន្ដរជាតិ
ពេលនេះ លោកស្រី Pelosi ទៅដល់សភាតៃវ៉ាន់ ហើយ (មានវីដេអូ)
ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ហើយ ដោយនៅពេលនេះ លោកស្រីបានទៅដល់សភា របស់ទីក្រុងតៃប៉ិ។

លោកស្រី Pelosi ដែលបានទៅដល់ទីក្រុងតៃប៉ិកាលពីយប់ថ្ងៃអង្គារទី០២ខែសីហា ត្រូវបានគេរំពឹងថានឹងជួបជាមួយអ្នកនយោបាយ និងសកម្មជនក្នុងអំឡុងពេលធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ខណៈដំណើរទស្សនកិច្ចនេះបានបង្កឲ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាពីសំណាក់ទីក្រុងប៉េកាំង។
លោកស្រី និងសមាជិកសភាអាមេរិកចំនួនប្រាំរូប នឹងជួបជាមួយអនុប្រធានសភាតៃវ៉ាន់លោក Tsai Chi-chang បន្ទាប់ពីប្រធានសភាលោក Yu Shyi-kun បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

នៅម៉ោង ១០:៣០ ព្រឹក (ម៉ោងនៅតៃវ៉ាន់) គណៈប្រតិភូរបស់លោកស្រី Pelosi ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បន្ទាប់មកជួបជាមួយអ្នកសារព័ត៌មានមួយក្រុមតូចនៅម៉ោង ១០:៥០ព្រឹក។
លោកស្រី Pelosi នឹងទទួលទានអាហារថ្ងៃត្រង់ជាមួយលោកស្រី Tsai មុនពេលធ្វើដំណើរទៅកាន់ឧទ្យានសិទ្ធិមនុស្សក្នុងទីក្រុងតៃប៉ិនៅម៉ោង ២ រសៀល ដោយនៅទីនោះ លោកស្រីនឹងជួបសកម្មជនសិទ្ធិមនុស្សជាច្រើននាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ចិន នឹង ធ្វើ គ្រប់យ៉ាង ដើម្បី បង្រួបបង្រួម តៃវ៉ាន់ ដោយ សន្តិវិធី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


