ព័ត៌មានអន្ដរជាតិ
ព្យុះត្រូពិក “Mulan” នឹងវាយប្រហារប្រទេសថៃ ចាប់ពីស្អែកទៅ
យោងតាមនាយកដ្ឋានឧតុនិយមថៃបានឲ្យដឹងថា ព្យុះត្រូពិក “Mulan” ដែលចាប់ផ្តើមនៅម៉ោង ៤ ទៀបភ្លឺថ្ងៃពុធទី១០ខែសីហា ក្នុងសមុទ្រចិនខាងត្បូង បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសថៃ ហើយ។

ព្យុះនេះកំពុងធ្វើដំណើរក្នុងល្បឿន ២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថានឹងបោកបក់លើកោះ Hainan របស់ប្រទេសចិនមុនគេ បន្ទាប់មកវាយប្រហារប្រទេសវៀតណាម រួចទៅដល់ប្រទេសថៃ នៅថ្ងៃស្អែក។
ភាគខាងជើងប្រទេសថៃ និងតំបន់មួយចំនួននៃភាគឦសាន អាចនឹងមានភ្លៀងធ្លាក់ខ្លាំង ហើយអាចបង្កជំនន់ទឹកភ្លៀង ចន្លោះពីថ្ងៃទី ១១ ដល់ ១៣ ខែសីហា។

ព្យុះ “Mulan” ត្រូវបានគេរំពឹងថានឹងនាំឲ្យមានទឹករលកខ្ពស់ៗ និងលក្ខខណ្ឌអាកាសធាតុអាក្រក់នៅក្នុងសមុទ្រ Andaman និងឈូងសមុទ្រខាងលើនៃប្រទេសថៃ។
អ្នកចេញទូកទៅសមុទ្រ ត្រូវមានការប្រុងប្រយ័ត្ន ហើយស្តាប់តាមការណែនាំរបស់នាយកដ្ឋាន និងត្រូវតាមដានព័ត៌មានថ្មីៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ព្យុះត្រូពិក Iota សម្លាប់មនុស្ស១៤នាក់នៅប្រទេស ហុងឌូរ៉ាស់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


