ព័ត៌មានអន្ដរជាតិ
ប្រភព៖ លោក ស៊ី និង បៃដិន នឹងជួបទល់មុខគ្នាជាលើកដំបូងនៅ អាស៊ីអាគ្នេយ៍ ក្នុងខែវិច្ឆិកា (មានវីដេអូ)
ក្រុមមន្ត្រីនៅទីក្រុងប៉េកាំង កំពុងរៀបចំសម្រាប់កិច្ចប្រជុំទល់មុខគ្នាជាលើកដំបូង រវាងមេដឹកនាំចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងខែវិច្ឆិកា។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Wall Street Journal ដោយដកស្រង់ប្រភពដែលដឹងអំពីរឿងនេះ។

យោងតាមប្រភព ជំនួបរវាងមេដឹកនាំទាំងពីរ ដែលជាការជួបផ្ទាល់លើកដំបូង ចាប់តាំងពីការចូលកាន់តំណែងរបស់លោក បៃដិន ក្នុងខែមករា ឆ្នាំ ២០២១ អាចធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី១៥និង១៦ខែវិច្ឆិកា ឬកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅពីរថ្ងៃបន្ទាប់ ក្នុងទីក្រុងបាងកក ប្រទេសថៃ។
ទោះបីជាយ៉ាងណាក៏ដោយ ការរៀបចំគឺកំពុងស្ថិតនៅដំណាក់កាលដំបូង ហើយកាលវិភាគរបស់លោក ស៊ី អាចផ្លាស់ប្តូរគ្រប់ពេល។

លោក ស៊ី មិនបានចូលរួមកិច្ចប្រជុំកំពូលណាមួយសោះអស់រយៈពេលជាង២ឆ្នាំមកហើយ ដោយសារតែការព្រួយបារម្ភអំពីជំងឺកូវីដ១៩។ នេះបើតាមសម្តីមនុស្សជិតស្និទ្ធនឹងប្រធានាធិបតីចិន ប្រាប់ទៅ WSJ។
ប្រភពបានពន្យល់ថា ទោះយ៉ាងណា បន្ទាប់ពីអវត្តមានយូរមកហើយនោះ ឥឡូវនេះ លោក ស៊ី ចង់កសាងទំនាក់ទំនងផ្ទាល់ខ្លួនឡើងវិញជាមួយមេដឹកនាំក្នុងតំបន់។

ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនេះ លោក ស៊ី ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចប្រទេសមួយចំនួនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ដើម្បីជួបជាមួយឥស្សរជនកំពូល។
ថ្វីបើមិនទាន់បានជួបទល់មុខគ្នាក៏ដោយ ប៉ុន្តែលោក បៃដិន និងលោក ស៊ី បាននិយាយទូរស័ព្ទជាមួយគ្នាច្រើនលើកមកហើយ។ ក្នុងអំឡុងពេលនៃការសន្ទនាលើកចុងក្រោយកាលពីថ្ងៃទី ២៨ ខែកក្កដាចំពេលមានរបាយការណ៍ថា ប្រធានសភាលោកស្រី Nancy Pelosi នឹងទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់, មេដឹកនាំចិនបានព្រមានសមភាគីអាមេរិក កុំឲ្យលេងជាមួយភ្លើង ដោយនិយាយថា កោះនេះគឺជាផ្នែកមួយនៃប្រទេសចិន ហើយថាទីក្រុងប៉េកាំង នឹងមិនអត់ឱនចំពោះការរំលោភបំពានណាមួយប្រឆាំងនឹងបូរណភាពទឹកដីរបស់ខ្លួនដាច់ខាត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន ព្រមាន ជាថ្មី! ខ្លួនត្រៀមរួចហើយ ក្នុង ការដណ្តើម យក កោះ តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


