Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមាន​ជាថ្មី! ខ្លួនត្រៀមរួចហើយ ​ក្នុង​ការដណ្តើម​យក​ កោះ​​តៃវ៉ាន់ (មានវីដេអូ)

បានផុស

នៅ

ប្រទេស​ចិន​ បាន​ចេញ​ការ​គំរាម​ថ្មីបំផុត​របស់​ខ្លួន​ចំពោះ​តៃវ៉ាន់​ ដោយ​ព្រមាន​ថា ​ខ្លួន​ត្រៀមរួចហើយ​ក្នុង​ការ​ប្រើគ្រប់​មធ្យោបាយ​ចាំបាច់ ដើម្បី​ដណ្តើម​យក​កោះ​​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូតថ្មីរបស់ទីក្រុងប៉េកាំង ប្រចាំប្រទេសអូស្ត្រាលី លោក Xiao Qian មិនបានច្រានចោលការប្រើប្រាស់កម្លាំងឡើយ បន្ទាប់ពីដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុនដោយអ្នកនយោបាយជាន់ខ្ពស់អាមេរិកលោកស្រី Nancy Pelosi បានជំរុញឲ្យមានភាពតានតឹងបន្ថែមទៀត ហើយនាំឲ្យចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតធំបំផុតមិនធ្លាប់មាន នៅជុំវិញកោះតៃវ៉ាន់។

បន្ទាប់ពីសមយុទ្ធយោធារយៈពេលប្រាំមួយថ្ងៃ លោក Xiao Qian និយាយថា “យើងមិនអាចច្រានចោលជម្រើសក្នុងការប្រើប្រាស់មធ្យោបាយផ្សេងទៀតបានទេ។ ដូច្នេះនៅពេលចាំបាច់ នៅពេលដែលមានការបង្ខិតបង្ខំ យើងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់។ តើមានន័យយ៉ាងណាចំពោះ មធ្យោបាយចាំបាច់? អ្នកសាកស្រមៃមើលទៅ”។

ឯកអគ្គរដ្ឋទូតថ្មីរបស់ទីក្រុងប៉េកាំង ប្រចាំប្រទេសអូស្ត្រាលី លោក Xiao Qian

បេសកជនរូបនេះបានអះអាងទៀតថា “ចិនបានអត់ធ្មត់ខ្លាំងណាស់ ខណៈពេលរង់ចាំការបង្រួបបង្រួមដោយសន្តិវិធី។ ប្រជាជនភាគច្រើននៅតៃវ៉ាន់ជឿថា ពួកគេជាជនជាតិចិន ហើយសមនឹងនិយាយអំពីអនាគតរបស់ពួកគេ ថ្វីបើអ្នកខ្លះប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការបង្រួបបង្រួមក៏ដោយ”។

ដោយឡែក សេចក្តីថ្លែងការណ៍ខ្លាំងៗ ដែលចេញដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន ក៏បានបដិសេធក្នុងការច្រានចោលការប្រើប្រាស់កម្លាំងផងដែរ។ សេចក្តីថ្លែងការណ៍នោះបន្ថែមថា “មិនធ្លាប់មានពីមុនមកទេ ពេលនេះយើងនៅកាន់តែជិត កាន់តែជឿជាក់ និងមានសមត្ថភាពដើម្បីសម្រេចបាននូវគោលដៅនៃការស្តារជាតិឡើងវិញ”។

ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក ប្រទេសចិនបានបញ្ជូននាវា និងយន្តហោះឆ្លងកាត់ខ្សែបន្ទាត់មិនផ្លូវការដែលពុះចែកឆ្នេរសមុទ្រ ហើយមីស៊ីលបានហោះលើទីក្រុងតៃប៉ិ និងចូលទៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់។

តៃវ៉ាន់ ក៏បានធ្វើសមយុទ្ធកាំភ្លើងធំផងដែរកាលពីថ្ងៃអង្គារ ដែលក្លែងធ្វើជាការការពារប្រឆាំងនឹងការវាយប្រហារលើខ្លួន ខណៈមេដឹកនាំរបស់ខ្លួនបានប្តេជ្ញាថា ពួកគេមិនភ័យខ្លាច មហាអំណាចជិតខាងរបស់ពួកគេសូម្បីបន្តិច៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន ហៅអាមេរិក ថាជា “អ្នកញុះញង់ខ្លាំងជាងគេបំផុត” ក្នុងវិបត្តិ រុស្ស៊ី-អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២០ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម