ព័ត៌មានអន្ដរជាតិ
កាន់តែធ្ងន់ធ្ងរ! ទឹកជំនន់កំពុងលិចតំបន់ជុំវិញព្រលានយន្តហោះ ភូកេត
ស្រុក Thalang នៃខេត្តភូកេត ត្រូវបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះ ខណៈអាកាសយានដ្ឋានភូកេតបានស្នើសុំអ្នកដំណើរឲ្យមកដល់ព្រលាន ៣ ទៅ ៤ ម៉ោង មុនម៉ោងចេញដំណើររបស់ពួកគេ ។

រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីទីតាំងជាច្រើនរួមទាំងទីលានវាយកូនហ្គោល ស្ថានីយ៍ចាក់សាំង សាលារៀន និងខុនដូមួយកន្លែងនៅជិតអាកាសយានដ្ឋានភូកេត បានលិចនៅក្រោមទឹក ខណៈរថយន្តជាង ៤០ គ្រឿង និងម៉ូតូ ២០ គ្រឿងក៏រងការខូចខាតផងដែរ ដោយសារតែទឹកជំនន់ ។
លោក Worawit Sisakukram មេភូមិមួយនៅភូកេតបាននិយាយថា គាត់កំពុងចុះពិនិត្យតំបន់នេះជាមួយមន្ត្រីស្រុក ដើម្បីវាយតម្លៃការខូចខាត និងស្វែងរកមធ្យោបាយជួយជនរងគ្រោះ ។

លោក Worawit បានបញ្ជាក់ថា រហូតមកដល់នេះទឹកជំនន់កំពុងតែស្រកចុះបណ្ដើរៗវិញហើយ ហើយលោកក៏បានស្នើដល់ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយមូលដ្ឋាន ជួយរំដោះខុនដូដែលលិចលង់នោះផងដែរ ។
ចំណែកអភិបាលខេត្តភូកេតលោក Narong Woonciew ក៏បានចុះពិនិត្យតំបន់លិចទឹកផងដែរ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់ជនរងគ្រោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nations
ចុចអាន ៖ ខេត្តភាគកណ្ដាល វៀតណាម ជួបគ្រោះរញ្ជួយដីមួយភ្លែត ៧ លើកជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


