ព័ត៌មានអន្ដរជាតិ
ខេត្តភាគកណ្ដាល វៀតណាម ជួបគ្រោះរញ្ជួយដីមួយភ្លែត ៧ លើកជាប់គ្នា
វិទ្យាស្ថានភូគព្ភសាស្ត្របាននិយាយថា ការរញ្ជួយដីចំនួន ៧ លើកដែលមានកម្រិតរហូតដល់ ៤.១ រ៉ិចទ័របានវាយប្រហារស្រុក Kon Plong ខេត្ត Kon Tum ដែលមានទីតាំងនៅតំបន់ខ្ពង់រាបភាគកណ្តាលរបស់ប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ។

ការរញ្ជួយដីលើកទីមួយមានកម្រិត ២.៧ រ៉ិចទ័របានវាយប្រហារនៅម៉ោង ៩ និង ១៣ ព្រឹក និងចុងក្រោយមានកម្រិត ៣.៤ រ៉ិចទ័រកើតឡើងនៅម៉ោង ៦ និង ៣៦ នាទីល្ងាច ។ ចំណែកការរញ្ជួយដីខ្លាំងបំផុតដែលមានកម្រិតរហូតដល់ ៤.១ រ៉ិចទ័រត្រូវបានកត់ត្រានៅម៉ោង ១ និង ៣៩ នាទីរសៀល ។
វិទ្យាស្ថានភូគព្ភសាស្ត្របាននិយាយទៀតថា ការរញ្ជួយដីមិនបង្កហានិភ័យគ្រោះមហន្តរាយណាមួយឡើយ ប៉ុន្តែប្រជាពលរដ្ឋមានការភ័យស្លន់ស្លោរ ដោយសារតែវាកើតឡើងមួយភ្លេត ៧ លើក ហើយនៅពេលនេះអាជ្ញាធរក៏កំពុងបន្តសង្កេតមើលការវិវត្តដែលពាក់ព័ន្ធ ។

កាលពីពេលថ្មីៗនេះស្រុក Kon Plong ក៏បានរងគ្រោះដោយការរញ្ជួយដីប្រមាណជា ១២ លើកផងដែរ ដែលមានកម្រិតពី ២.៥ ទៅ ៤.៤ រ៉ិចទ័រ វាយប្រហារតំបន់នេះកាលពីថ្ងៃទី ២៣ និង ២៤ ខែសីហាកន្លងទៅ ខណៈការរញ្ជួយដីកម្រិត ៤.៧ រ៉ិចទ័រ គឺជាកម្លាំងខ្លាំងបំផុតដែលបានវាយលុកស្រុក Kon Plong ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ។
ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋានក៏បានចេញការព្រមាន និងការណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ក៏ដូចជាអំពីរបៀបឆ្លើយតបផលវិបាកដែលអាចកើតឡើងពីការរញ្ជួយដីនៅក្នុងតំបន់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ថៃ ឲ្យពលរដ្ឋរស់នៅតាមបណ្ដោយទន្លេមេគង្គប្រុងប្រយ័ត្ន កម្ពស់ទឹកកំពុងហក់ឡើងខ្លាំង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


