ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចាប់ផ្តើមចម្រាញ់ជនស៊ីវិល វែកមុខរកជនក្បត់ (មានវីដេអូ)
ការិយាល័យស៊ើបអង្កេតរដ្ឋរបស់អ៊ុយក្រែន (SBI) បានប្រកាសកាលពីថ្ងៃសុក្រទី០៩ខែកញ្ញាថា ខ្លួនបានចាប់ផ្តើមធ្វើការចម្រាញ់ ជនស៊ីវិលនៅក្នុងទីក្រុង Balakleya នៃតំបន់ Kharkov ដែលកាន់កាប់ដោយកងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវ ខណៈភ្នាក់ងារ SBI នឹងចាប់ផ្តើមវែកមុខរកអ្នកដែលអាចគំរាមកំហែងដល់សន្តិសុខជាតិ។

SBI បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “គោលបំណងនៃវិធានការនេះ គឺដើម្បីទប់ស្កាត់សកម្មភាពវិទ្ធង្សនារបស់រុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ពួកគេ។ ខ្លួននឹងទទួលបានព័ត៌មានដោយប្រុងប្រយ័ត្ន អំពីមនុស្សដែលសហការជាមួយអ្នកឈ្លានពាន ហើយនាំអ្នកសហការនិងជនក្បត់មកទទួលទោសយ៉ាងតឹងរ៉ឹងបំផុត”។
អ៊ុយក្រែន បានចោទប្រកាន់អភិបាលក្រុងនេះពីបទក្បត់ជាតិកាលពីខែមេសា ដោយចោទថា គាត់បានសហការជាមួយទាហានរុស្ស៊ី និងជួយពួកគេចែកចាយជំនួយមនុស្សធម៌។

ទីក្រុង Balakleya មានចម្ងាយប្រហែល ៩០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃតំបន់ Kharkov។ ទីក្រុងនេះមានប្រជាជនប្រហែល ២៥០០០នាក់ មុនពេលជម្លោះនៅអ៊ុយក្រែនផ្ទុះឡើងក្នុងខែកុម្ភៈ។
កងទ័ពរុស្ស៊ីបានកាន់កាប់ទីក្រុងនេះនៅចុងខែមីនា ប៉ុន្តែទីក្រុងកៀវអះអាងថា ខ្លួនបានដណ្តើមបានមកវិញក្នុងសប្តាហ៍នេះ ហើយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានចែករំលែកវីដេអូបង្ហាញពីទង់ជាតិអ៊ុយក្រែន បក់លើអគាររដ្ឋបាលក្រុង កាលពីល្ងាចថ្ងៃព្រហស្បតិ៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ប្រកាសបញ្ជូនសព្វាវុធបន្ថែមទៀត ទៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


