ព័ត៌មានអន្ដរជាតិ
មនុស្ស២៨នាក់ត្រូវសម្លាប់ក្នុងការវាយប្រហារលើរថយន្តក្រុងនៅ ស៊ីរី
រថយន្តក្រុងមួយគ្រឿងត្រូវបានវាយប្រហារនៅភាគខាងកើតប្រទេសស៊ីរីដោយមនុស្សចំនួន២៨នាក់ត្រូវបាត់បង់ជីវិត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ថា រថយន្ដក្រុងត្រូវបានកំណត់គោលដៅកាលពីថ្ងៃពុធនៅក្នុងខេត្ត Deir al-Zour។
ប្រភពផ្សេងទៀតរួមទាំងក្រុមឃ្លាំមើលផងដែរបាននិយាយថា រថយន្តនោះគឺដឹកទាហានហើយចំនួនអ្នកស្លាប់គឺខ្ពស់ជាងនេះ។

មិនមានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) មានមូលដ្ឋាននៅចក្រភពអង់គ្លេសបានចង្អុលការវាយប្រហារនេះទៅលើក្រុមជីហាដរដ្ឋឥស្លាម (IS) ដោយនិយាយថា ទាហាន៣៧នាក់បានស្លាប់។
SOHR បាននិយាយថា ការវាយប្រហារនេះគឺជាការវាយឆ្មក់ដែលបានគ្រោងទុកយ៉ាងល្អដោយសមាជិកក្រុមរដ្ឋឥស្លាមដោយផ្តោតលើរថយន្តក្រុងចំនួន៣គ្រឿងដែលដឹកក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋាភិបាលនិងទាហាន។
ក្រុមអ្នកប្រយុទ្ធ IS និងកងទ័ពស៊ីរីស្មោះត្រង់នឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad តែងតែប៉ះទង្គិចគ្នានៅតំបន់ក្បែរទីក្រុង Palmyra។

ក្នុងឆ្នាំ២០១៤ ក្រុម IS បានដាក់ការគ្រប់គ្រងដ៏ឃោរឃៅរបស់ខ្លួនលើប្រជាជនរាប់លាននាក់ហើយក្នុងដំណាក់កាលមួយ ខ្លួនបានគ្រប់គ្រងទឹកដីទំហំ៨៨,០០០គីឡូម៉ែត្រក្រឡាដែលលាតសន្ធឹងពីភាគខាងលិចប្រទេសស៊ីរីរហូតដល់ភាគខាងកើតប្រទេសអ៊ីរ៉ាក់។
បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល៥ឆ្នាំ កងកម្លាំងមូលដ្ឋានដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានដណ្តើមការកាន់កាប់ទឹកដីទាំងអស់ដែលគ្រប់គ្រងដោយក្រុម IS មកវិញ។
ក្រុម IS ត្រូវបានប្រកាសថាចាញ់ទឹកដីនៅស៊ីរីនិងអ៊ីរ៉ាក់ក្នុងខែមីនាឆ្នាំ២០១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


