ព័ត៌មានអន្ដរជាតិ
ណាតូ គូសបន្ទាត់នុយក្លេអ៊ែរលើ រុស្ស៊ី
ប្រមុខអង្គការណាតូលោក Jens Stoltenberg បានព្រមានប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ថា ការបង្កើនជម្លោះដោយប្រើអាវុធនុយក្លេអ៊ែរ នឹងកំពុងឆ្លងកាត់ “ខ្សែបន្ទាត់ដ៏សំខាន់” ។

លោក Stoltenberg បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិណាតូថា រុស្ស៊ីដឹងខ្លួនឯងហើយ ប្រសិនបើពួកគេប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែន វានឹងមានផលវិបាកធ្ងន់ធ្ងរកម្រិតណា ហើយពួកគេក៏ដឹងដែរថា សង្គ្រាមនុយក្លេអ៊ែរមិនអាចឈ្នះបានទេ ហើយក៏មិនគួរធ្វើសង្គ្រាមបែបនេះដែរ ។
ប្រមុខអង្គការណាតូរូបនេះបញ្ជាក់ទៀតថា ទោះយ៉ាងណាប្រទេសជាសមាជិកណាតូនឹងបន្តធ្វើសមយុទ្ធនៅសប្តាហ៍ក្រោយ ពាក់ព័ន្ធនឹងយន្តហោះចម្បាំង ដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ។ ពួកគេរំពឹងដែរថា កងកម្លាំងនុយក្លេអ៊ែររុស្ស៊ីក៏នឹងធ្វើសមយុទ្ធប្រចាំឆ្នាំរបស់ពួកគេដូចគ្នា នៅពេលណាមួយក្នុងខែនេះ ។

ទន្ទឹមនោះ មន្ត្រីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ក៏មានកង្វល់ផងដែរ ពាក់ព័ន្ធនឹងកងកម្លាំងរុស្ស៊ីចូលកាន់កាប់បរិវេណរោងចក្រនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងកើតអ៊ុយក្រែន ហើយចាប់តាំងពីពេលនោះមក រោងចក្រនេះស្ថិតនៅក្រោមការបាញ់ផ្លោង ។
អគ្គនាយក IAEA លោក Rafael Grossi បាននិយាយថា “តំបន់ការពារ” របស់រោងចក្រគឺត្រូវការជាបន្ទាន់ ហើយបានសង្កត់ធ្ងន់ថា រោងចក្រនេះមិនអាចក្លាយជាគោលដៅយោធាប្រភេទណាមួយឡើយ ហើយស្ថានភាពគ្រោះថ្នាក់ណាមួយនៅរោងចក្រនុយក្លេអ៊ែរគឺ “គួរឲ្យបារម្ភខ្លាំងណាស់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក បៃដិន ថា ពិភពលោកទើបតែបង្ហាញការរួបរួម ក្រោយ UN បោះឆ្នោតថ្កោលទោស រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


