Connect with us

ព័ត៌មានអន្ដរជាតិ

លទ្ធផលកោសល្យវិច័យលើនារីបម្រើការតាមយន្តហោះហ្វីលីពីន

បានផុស

នៅ

នាង Christine Dacera អាយុ ២៣ ឆ្នាំជានារីបម្រើការតាមយន្តហោះត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអាងងូតទឹកមួយនៅក្នុងសណ្ឋាគារ City Garden ក្នុងទីក្រុង Poblacion រដ្ឋ Makati ប្រទេសហ្វីលីពីន ក្រោយមានការជួបជុំជាមួយមិត្តភក្តិមួយក្រុម ពេលនេះប៉ូលិសបានបង្ហាញពីការធ្វើកោសល្យវិច័យ និងអ្នកជាប់ពាក់ព័ន្ធក្នុងករណីនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ជាផ្លូវការពីការធ្វើកោសល្យវិច័យរបស់ប៉ូលិសហ្វីលីពីនបានបង្ហាញថា មូលហេតុនៃការស្លាប់របស់នាង Dacera គឺអាចបណ្ដាលមកពីការរំលោភសម្លាប់ និងដាច់សរសៃឈាមក្នុងខួរក្បាល ។ ការដាច់សរសៃឈាមអាចបណ្តាលមកពីកត្តាផ្សេងៗដូចជា ជំងឺលើសឈាម កូលេស្តេរ៉ុលខ្ពស់ ការឆ្លងមេរោគ ឬការប៉ះទង្គិចផ្លូវចិត្តភ្លាមៗ ។

ការធ្វើកោសល្យវិច័យនោះបានបង្ហាញទៀតថា វាក៏មានកត្តាជាច្រើនទៀតនៃការស្លាប់នេះផងដែរដោយសារជនរងគ្រោះមានស្នាមដាច់រលាត់នៅលើភ្លៅរបស់នាង មានស្នាមជាំនៅលើជង្គង់ និងកោសនៅលើដងខ្លួន ។ ស្នាមរបួសដាច់រហែក និងទឹកកាមក៏ត្រូវបានគេរកឃើញនៅក្នុងប្រដាប់ភេទរបស់នាងផងដែរ ។

ទន្ទឹមនោះប៉ូលិសក៏បានឃុំខ្លួនជាបណ្ដោះអាសន្នមនុស្សចំនួន ៣ នាក់ក្នុងចំណោមជនសង្ស័យ ១១ នាក់ដែលត្រូវបានគេដឹងថាចូលរួមក្នុងកម្មវិធីនោះ ខណៈដែលពួកគេកំពុងត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងមនុស្សឃាត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Esquire

ចុចអាន ៖ នារីបម្រើការតាមយន្តហោះហ្វីលីពីនត្រូវមិត្តភ័ក្ដិជិត ១០ នាក់រំលោភបូករហូតដល់ស្លាប់

ចុចអាន ៖ តើ Jack Ma កំពុងនៅឯណា? ពេលនេះ ក្រុមហ៊ុន Alibaba ចេញមុខបញ្ជាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម