ព័ត៌មានអន្ដរជាតិ
ដឹងទេ សង្គ្រាមលុកលុយរបស់ រុស្ស៊ី លើ អ៊ុយក្រែន អូសបន្លាយពេលប៉ុន្មានរយថ្ងៃហើយ?
គិតត្រឹមពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជា ប្រតិបត្តិការយោធាពិសេស បានអូសបន្លាយពេល ៣០៤ ថ្ងៃមកហើយ ហើយក៏មិនទាន់មានសញ្ញាថមថយណាមួយនៅឡើយផងដែរ ។

ការអូសបន្លាយពេលនេះក៏ដោយសារតែការផ្គត់ផ្គង់សព្វាវុធ និងជំនួយពាក់ព័ន្ធផ្សេងទៀត បញ្ជូនទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច និងសហរដ្ឋអាមេរិក ដើម្បីទប់ទល់ជាមួយនឹងកងកម្លាំងរុស្ស៊ី ។
គ្រាន់តែសហរដ្ឋអាមេរិកម្នាក់ឯងបានបញ្ជូនជំនួយប្រហែល ៥០ ពាន់លានដុល្លារទៅហើយដល់ទីក្រុងកៀវ ខណៈជម្លោះដែនដីដ៏ធំបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ជំរុញមនុស្សរាប់លាននាក់ចេញពីផ្ទះសម្បែង និងបំផ្លិចបំផ្លាញប្រទេសអ៊ុយក្រែន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាមានរយៈពេល ១០ ខែហើយ ។
បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕
ដោយ ៖ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


