ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! ប្រទេសមានប្រាក់ចំណូលទាប នឹងទទួលបានវ៉ាក់សាំងកូវីដក្នុងខែនេះ
នាយកផ្នែកវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី Kate O’Brien បាននិយាយនៅថ្ងៃសុក្រនេះថា ការចែកចាយវ៉ាក់សាំងកូវីដក្រោមកម្មវិធី COVAX ដែលសម្របសម្រួលដោយ WHO ដើម្បីគាំទ្រប្រទេសដែលមានប្រាក់ចំណូលទាប អាចចាប់ផ្តើមក្នុងខែនេះ។

លោកស្រីបានប្រាប់ព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមអនឡាញមួយថា “យើងត្រូវការថវិកាប្រមាណ៧ពាន់លានដុល្លារដើម្បីផ្តល់វ៉ាក់សាំងគ្រប់គ្រាន់ដល់ប្រទេសទាំងនេះនៅត្រឹមចុងឆ្នាំ២០២១នេះ។ ដូច្នេះ មជ្ឈមណ្ឌលនេះអាចទទួលបានវ៉ាក់សាំងជាង២ពាន់លានដូស។ យើងនឹងចាប់ផ្តើមចែកចាយវ៉ាក់សាំងទាំងនោះនៅចុងខែមករាហើយបើមិនអ៊ីចឹងទេ ប្រាកដណាស់នៅដើមខែកុម្ភៈឬពាក់កណ្តាលខែកុម្ភៈ”។

កម្មវិធី COVAX ត្រូវបានដឹកនាំរួមគ្នាដោយ WHO, សម្ព័ន្ធភាពវ៉ាក់សាំង GAVI និងសម្ព័ន្ធភាពសម្រាប់ការច្នៃប្រឌិតត្រៀមបង្ការជំងឺរាតត្បាត (CEPI)។
ក្នុងការអំពាវនាវឲ្យមានការចាក់វ៉ាក់សាំងជាសកល ប្រធាន WHO កាលពីថ្ងៃទី៦ខែមករាបាននិយាយថា ជំងឺរាតត្បាតកូវីដ១៩បានឈានចូលដំណាក់កាលថ្មីមួយ ដែលសាមគ្គីភាពត្រូវការជាចាំបាច់។

និយាយអំពី COVAX លោក Tedros Adhanom បាននិយាយថា គំនិតផ្តួចផ្តើមនេះបានគាំទ្ររួចទៅហើយដោយ១៩០ប្រទេស។ លោកបានទាមទារឲ្យវ៉ាក់សាំងត្រូវផ្គត់ផ្គង់ឲ្យបានឆាប់រហ័សដូច្នេះយុទ្ធនាការចាក់ថ្នាំបង្ការអាចចាប់ផ្តើមលឿនបំផុតហើយអ្នកដែលមានហានិភ័យខ្ពស់អាចត្រូវបានការពារ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Explorer
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


