ព័ត៌មានអន្ដរជាតិ
តុលាការ មីយ៉ាន់ម៉ា បិទបញ្ចប់សវនាការសម្រេចឲ្យលោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ
តុលាការដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ាបានបិទបញ្ចប់សវនាការជាបន្តបន្ទាប់លើអតីតមេដឹកនាំជាប់ឆ្នោតដែលត្រូវបណ្ដេញចេញគឺលោកស្រី អ៊ុងសាន ស៊ូជី ដោយកាត់ទោសលោកស្រីឲ្យពន្ធនាគារសរុបរយៈពេល ៣៣ ឆ្នាំ ។

ប្រភពព័ត៌មានមួយនិយាយថា នៅក្នុងសវនាការបិទទ្វារកាលពីថ្ងៃសុក្រ លោកស្រីអ៊ុ ងសាន ស៊ូជី ត្រូវបានរកឃើញថាមានពិរុទ្ធពីបទពុករលួយចំនួន ៥ ករណី រាប់បញ្ចូលទាំងការជួល និងប្រើប្រាស់ឧទ្ធម្ភាគចក្រ ខណៈលោកស្រីនៅជាមេដឹកនាំមីយ៉ាន់ម៉ា ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ចំពោះបទចោទប្រកាន់ថ្មីនេះ តុលាការបានផ្តន្ទាទោសអតីតមេដឹកនាំមីយ៉ាន់ម៉ាវ័យ ៧៧ ឆ្នាំរូបនេះដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំបន្ថែមលើទោសជាប់ពន្ធនាគាររយៈពេល ២៦ ឆ្នាំ ចាប់តាំងពីខែធ្នូ ឆ្នាំមុន ។ ដូច្នេះ មានន័យថា លោកស្រីត្រូវជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំ ។

ការផ្ដន្ទាទោសជាបន្តបន្ទាប់ពីសំណាក់យោធាមីយ៉ាន់ម៉ា ត្រូវបានគេមើលឃើញថា ទំនងជាកំពុងព្យាយាមលុបបំបាត់ឥទ្ធិពលនយោបាយរបស់លោកស្រី អ៊ុងសាន ស៊ូជី មុនពេលការបោះឆ្នោតសកលដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ ។
ទន្ទឹមនោះ ការផ្តន្ទាទោសនេះក៏កើតឡើង ទោះបីជាកាលពីសប្តាហ៍មុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយលើកដំបូងរបស់ខ្លួន ដោយអំពាវនាវឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងអស់រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ដែលបានធ្វើឡើង ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចិន តែងតាំង រដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក Wang Yi
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


