ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ប្រារព្ធខួបកំណើតលើកទីមួយយ៉ាងសោះកក្រោះ
លោក គីម ជុងអ៊ុន កំពុងប្រារព្ធខួបកំណើតលើកទី១នៅថ្ងៃអាទិត្យនេះ ដោយគ្មានអ្នកគាំទ្រយ៉ាងសោះកក្រោះ និងគ្មានការប្រារព្ធពិធីផ្លូវការណាមួយត្រូវបានគ្រោងទុកទេ ព្រោះកាលបរិច្ឆេទមិនមែនជាថ្ងៃបុណ្យជាតិ។

មេដឹកនាំកូរ៉េខាងជើងរូបនេះ បច្ចុប្បន្នត្រូវបានគេដឹងថាលោកមានអាយុ៣៩ ឆ្នាំ ប៉ុន្តែមិនដឹងច្បាស់លាស់នោះទេ ខណៈថ្ងៃកំណើតរបស់ជីតាគឺលោក Kim Il Sung និងឪពុក Kim Jong Il គឺជាថ្ងៃបុណ្យជាតិ។
ទោះយ៉ាងណា ទូរទស្សន៍រដ្ឋកូរ៉េខាងជើងថ្មីៗនេះ បានបង្ហាញរូបថតរបស់លោក គីម ជាមួយនឹងកូនស្រីរបស់លោក។ ចំណែកនៅក្នុងផ្ទៃខាងក្រោយ មានក្បាលគ្រាប់ជាង ២០សម្រាប់មីស៊ីលផ្លោង Hwasong-12 រយៈចម្ងាយមធ្យម។ ក្រុមអ្នកសង្កេតការណ៍និយាយថា លោក គីម មានបំណងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះបន្ថែមទៀត។

គួរបញ្ចាក់ថា ក្នុងអំឡុងសុន្ទរកថាមួយកាលពីចុងខែធ្នូ លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមទៀត និងការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីបថ្មី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


