ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ថ្កោលទោសចិន ចំពោះសមយុទ្ធយោធាចុងក្រោយ
នៅថ្ងៃចន្ទទី០៩ខែមករានេះ កោះតៃវ៉ាន់ បានថ្កោលទោសចិន ចំពោះការធ្វើសមយុទ្ធយោធាលើកទី២របស់ខ្លួនជុំវិញកោះនេះក្នុងរយៈពេលតិចជាងមួយខែ ដោយក្រសួងការពារជាតិនិយាយថា ខ្លួនបានឃើញយន្តហោះចិនចំនួន ៥៧ គ្រឿង។

ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបាននិងកំពុងបង្កើនសម្ពាធផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច។
ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន បានរៀបចំការល្បាតត្រៀមប្រយុទ្ធរួមគ្នា និងសមយុទ្ធប្រយុទ្ធជាក់ស្តែងនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ដោយផ្តោតលើការវាយប្រហារដីគោក និងការវាយលុកតាមសមុទ្រ។

គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរួមគ្នា និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុរបស់កងកម្លាំងខាងក្រៅ និងកងកម្លាំងផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់។
ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានអះអាងថា ប្រទេសចិនកំពុងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ហើយបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសមយុទ្ធនេះ ដោយនិយាយថា សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ និងតំបន់គឺជាការទទួលខុសត្រូវរួមរបស់តៃវ៉ាន់ និងចិន។

ការិយាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំហររបស់តៃវ៉ាន់គឺច្បាស់ណាស់ ដោយក្នុងនោះខ្លួននឹងមិនធ្វើឲ្យជម្លោះកើនឡើង ឬបង្កជម្លោះណាមួយនោះទេ ប៉ុន្តែនឹងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កងទ័ពចិន ធ្វើសមយុទ្ធ ក្នុងដែនទឹក និងដែនអាកាស តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


