ព័ត៌មានអន្ដរជាតិ
ប្រជាជន អឺរ៉ុប សម្រុកកាប់ឈើយកធ្វើអុសដុតដើម្បីកម្ដៅខ្លួននៅរដូវរងានេះ
សង្គ្រាមលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនដែលអូសបន្លាយពេលជិត ១ ឆ្នាំមកហើយនោះ បានធ្វើឲ្យតម្លៃថាមពលមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅក្នុងរដូវរងានេះ ហើយករណីនេះក៏កំពុងបង្ខំប្រជាជនអឺរ៉ុបជាច្រើនសម្រុកកាប់ឈើយកមកធ្វើអុសដើម្បីដុតកម្ដៅខ្លួនផងដែរ ។

នៅប្រទេសអាល្លឺម៉ង់ អ្នកលក់អុសកំពុងប្រឈមនឹងតម្រូវការផ្គត់ផ្គង់មិនធ្លាប់មាន ខណៈម្ចាស់ដីវិញមានការព្រួយបារម្ភថា ព្រៃឈើរបស់ពួកគេអាចនឹងត្រូវចោរលួចកាប់ ដើម្បីយកធ្វើអុសលក់ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការក្រៅរដ្ឋាភិបាលបានព្រមានថា តម្រូវការអុសកាន់តែច្រើននឹងនាំឲ្យមានការកើនឡើងនៃការកាប់ឈើខុសច្បាប់ និងធ្វើឲ្យការការពារព្រៃឈើប្រឈមនឹងហានិភ័យផងដែរ ។

លោក Martin Pigeon អ្នកធ្វើយុទ្ធនាការការពារព្រៃឈើនៅអង្គការ Fern និយាយថា “មនុស្សនឹងកាប់ឈើរាប់លានតោនយកធ្វើអុសដុតនៅរដូវរងានេះ ហើយវិធីដោះស្រាយនោះគឺការណែនាំឲ្យមានថាមពលកកើតឡើងវិញ (RED) ដែលជាផ្នែកមួយនៃច្បាប់របស់អឺរ៉ុប” ។
បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មអាមេរិក (USDA) បានឲ្យដឹងថា ក្នុងឆ្នាំ ២០២១ ពោលមុនសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន, សហភាពអឺរ៉ុបបានប្រើប្រាស់ឈើចំនួន ២៣.១ លានតោន ដែលភាគច្រើនឈើទាំងនោះយកទៅសាងសង់ផ្ទះនៅក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាយកទៅដុតជាមួយធ្យូងថ្មនៅក្នុងរោងចក្រថាមពល ។
របាយការណ៍បាននិយាយទៀតថា ចំណែកតម្រូវការឈើនៅឆ្នាំ ២០២២ វិញមានការកើនឡើងលើសពីឆ្នាំ ២០២១ ចំនួន ១.២ លានតោន ដោយសារតែការដាក់ទណ្ឌកម្មថាលពលរបស់សហភាពអឺរ៉ុបទៅលើប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ លោក Zelensky អួតតែពីអាវុធលោកខាងលិចផ្ដល់ឲ្យ អ៊ុយក្រែន ឯប្រទេសកំពុងខ្ទេចខ្ទី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


