ព័ត៌មានអន្ដរជាតិ
មកស្គាល់ស្រ្តី ដែលឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាម បណ្ដោះអាសន្ន (មានវីដេអូ)
អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ត្រូវបានតែងតាំងជាប្រធានាធិបតីបណ្ដោះអាសន្ននៃប្រទេសវៀតណាមកាលពីរសៀលថ្ងៃពុធទី១៨ខែមករា បន្ទាប់ពីរដ្ឋសភា បានបញ្ចប់តំណែងប្រធានរដ្ឋលោក Nguyen Xuan Phuc។

រដ្ឋធម្មនុញ្ញនៃប្រទេសវៀតណាមកំណត់ថា ប្រធានាធិបតីដែលត្រូវបានបោះឆ្នោតដោយរដ្ឋសភា គឺជាប្រមុខរដ្ឋ និងតំណាងឲ្យប្រទេសក្នុងកិច្ចការផ្ទៃក្នុង និងខាងក្រៅ។
ប្រសិនបើប្រធានាធិបតី មិនអាចបំពេញការងារក្នុងរយៈពេលយូរបានទេ អនុប្រធានាធិបតីនឹងឡើងកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន រហូតដល់មានការបោះឆ្នោតជាផ្លូវការដោយសភា។

នៅពេលប្រធានរដ្ឋ Tran Dai Quang បានទទួលមរណភាពដោយសារជំងឺក្នុងខែកញ្ញាឆ្នាំ២០១៨ អនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានឡើងធ្វើជាប្រធានាធិបតីបណ្តោះអាសន្ន។
លោកស្រី Xuan អាយុ៥៣ឆ្នាំ មកពីខេត្ត An Giang ភាគខាងត្បូង បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ។

លោកស្រីជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សទី១២ និងទី១៣។
លោកស្រីធ្លាប់ធ្វើការជាគ្រូបង្រៀននៅវិទ្យាល័យ បន្ទាប់មកជាអ្នកឯកទេសស្រាវជ្រាវនៃការិយាល័យបក្សខេត្ត An Giang។

ចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៣មក លោកស្រីគឺជាអនុប្រធានខេត្ត An Giang និងបន្ទាប់មកជាអនុលេខាបក្ស។
លោកស្រីក្លាយជាលេខាបក្សខេត្ត An Giang ចាប់ពីខែតុលាឆ្នាំ២០១៥ ហើយត្រូវបានបោះឆ្នោតជាអនុប្រធានាធិបតីនៅខែមេសាឆ្នាំ២០២១៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ឫសគល់ខ្លះៗដែលនាំឲ្យលោក Nguyen Xuan Phuc លាលែងពីតំណែងជា ប្រធានាធិបតី វៀតណាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


