ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ចប់តំណែងមន្ត្រីជាន់ខ្ពស់ច្រើននាក់ ពាក់ព័ន្ធអំពើពុករលួយ អំឡុងពេលប្រទេសមានសង្គ្រាម (មានវីដេអូ)
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនជាច្រើននាក់ ត្រូវបានរដ្ឋាភិបាលរបស់ប្រទេសនេះ បណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារទី២៤ខែមករា។

ការរុះរើដែលកំពុងបន្ត ត្រូវបានប្រកាសដោយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky នៅក្នុងសុន្ទរកថាវីដេអូប្រចាំថ្ងៃរបស់គាត់។
រដ្ឋាភិបាលបានបណ្តេញអនុរដ្ឋមន្ត្រីការពារជាតិលោក Vyacheslav Shapovalov, អនុរដ្ឋមន្ត្រីគោលនយោបាយសង្គមលោក Vitaly Muzychenko ក៏ដូចជាអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ចំនួនពីររូបគឺលោក Vyacheslav Negoda និងលោក Ivan Lukerya។

ការបណ្តេញលោក Shapovalov គឺដោយសារតែរឿងអាស្រូវពុករលួយនៅក្នុងក្រសួង ខណៈមានការចោទប្រកាន់ថា ក្រសួងបាននិងកំពុងទិញស្បៀងសម្រាប់កងទ័ព ក្នុងតម្លៃខ្ពស់កប់ពពក។
ក្រៅពីមន្ត្រីខាងលើ រដ្ឋាភិបាលក៏បានបណ្ដេញប្រធានរដ្ឋបាលយោធាក្នុងតំបន់ជាច្រើនរូប រួមទាំងលោក Aleksey Kuleba ប្រចាំតំបន់ កៀវ ផងដែរ។

អគ្គរដ្ឋអាជ្ញារងលោក Aleksey Simonenko បានក្លាយជាជនរងគ្រោះម្នាក់ទៀតនៃការរុះរើដែលកំពុងបន្តនេះ ហើយក៏ត្រូវបានបណ្តេញចេញកាលពីថ្ងៃអង្គារផងដែរ។
មន្ត្រីរូបនេះ មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាសាធារណៈកាលពីដើមខែនេះ បន្ទាប់ពីបានចំណាយពេលសប្បាយរីករាយនៅថ្ងៃចូលឆ្នាំថ្មីក្នុងប្រទេសអេស្ប៉ាញ។
ក្រៅពីធ្វើឲ្យគេមិនសប្បាយចិត្តដោយសារការសម្រាកលំហែកាយនៅរមណីយដ្ឋានបរទេសក្នុងអំឡុងពេលប្រទេសមានជម្លោះយោធាជាមួយរុស្ស៊ី មន្ត្រីរូបនេះក៏បានប្រឈមនឹងការចោទប្រកាន់អំពើពុករលួយផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ សេចក្តីរាយការណ៍៖ អាមេរិកនិងអាល្លឺម៉ង់ សម្រេចបញ្ជូនរថក្រោះទៅ អ៊ុយក្រែន ហើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


